ព័ត៌មានទាន់ហេតុការណ៍៖

ថ្នាក់ដឹកនាំក្រសួងធនធានទឹកចុះពិនិត្យសក្តានុពលទឹកស្ទឹងសែន

ចែករំលែក៖

ខេត្តកំពង់ធំ ៖ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ លោក ចាន់ សុីណាត អគ្គនាយក រងកិច្ចការបច្ចេកទេស ក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារ ចុះ ពិនិត្យសក្តានុពលទឹកស្ទឹងសែន និង ស្ទឹងស្ទោង ស្ថិតក្នុងខេត្តកំពង់ធំ ដើម្បីរៀបចំយុទ្ធសាស្ត្រក្នុងការគ្រប់គ្រង និងអភិវឌ្ឍ ធនធានទឹកនៃស្ទឹងទាំងពីរ ។

ការវាយតម្លៃបឋម ក្រុមការងារនឹងចាប់ផ្តើមសិក្សាលម្អិតដើម្បីឈានទៅ ៖

១-ស្ទឹងសែន ៖

– សាងសង់សំណង់កាត់ស្ទឹងសែន ក្នុង ភូមិសាស្ត្រឃុំកំពង់គោ និងរៀបចំប្រព័ន្ធ បែងចែកទឹក ដើម្បីបម្រើឱ្យការស្រោចស្រពលើផ្ទៃដី១៥០.០០០ហិកតា និងផ្តល់ទឹកសម្រាប់វិស័យផ្សេងៗទៀតដូចជា ការផលិត ទឹកស្អាត អេកូទេសចរណ៍ ។

-ធ្វើអនុត្តរភាពធារាសាស្ត្រនៅ ចំណុចស្ទឹងស្លាប់ ដើម្បីបញ្ជូនទឹកឱ្យចូល ទៅដល់ស្រែប្រជាកសិករ ។

២- ស្ទឹងស្ទោង៖
– ធ្វើអនុត្តរភាពប្រព័ន្ធធារាសាស្ត្រ៣០ កញ្ញា ដើម្បីឱ្យប្រព័ន្ធនេះក្លាយជាប្រព័ន្ធ ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ (Complete Irrigation System) ដោយត្រូវរៀបចំបន្ថែមនូវប្រព័ន្ធប្រឡាយរងប្រឡាយ ជើងក្អែប សំណង់សិល្បការតូច មធ្យម ធំ ដើម្បីបញ្ជូនទឹកឱ្យចូលដល់ស្រែរបស់ប្រជាកសិករ ៕ ហេង សូរិយា

Thom (4) Thom (1)


ចែករំលែក៖