ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជូនជនសង្ស័យពាក់ព័ន្ធគ្រឿងញៀន៨នាក់ទៅសាលាដំបូងខេត្ត

ចែករំលែក៖

ខេត្តព្រះសីហនុៈ យុវជនប្រុស ស្រីចំនួន៨នាក់ ពាក់ព័ន្ឋទៅនឹងករណីជួញដូរគ្រឿងញៀននៅពីទីតាំងផ្សេងគ្នា ត្រូវបានបញ្ជូនខ្លូនទៅកាន់សាលាតំបូងខេត្តហើយបន្ទាប់ពីកំលាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃទីបញ្ជាការកងរាជអាវុធហត្ថខេត្ត សហការជាមួយកំលាំងកងរាជអាវុធហត្ថក្រុងព្រះសីហនុ ដឹកនាំដោយលោកវរៈសេនីយ៍ត្រី ឆេង វុទ្ឋី ប្រធានមន្ទីរយុត្តិធម៌បានឃាត់ខ្លួនបញ្ជូនមកអោយការិយាល័យជំនាញ នៃទីបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ អនុវត្តនីតិវិធី ។

លោកវរៈសេនីយ៍ត្រី ឆេង វុទ្ឋី ប្រធានមន្ទីរយុត្តិធម៌ បានថ្លែងថា ដោយមានការណែនាំចង្អុលបង្ហាញ ក្នុងការអនុវត្តន៍គោលនយោបាយភូមិ ឃុំមានសុវត្តិភាពកកំលាំងជំនាញការិយាល័យប្រឆាំង បទល្មើសនៃទីបញ្ជាការកងរាជអាវុធហត្ថខេត្តសហការ ជាមួយកំលាំងកងរាជអាវុធហត្ថក្រុងព្រះសីហនុ ដឹកនាំដោយរូបលោកផ្ទាល់ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ កម្លាំងមន្ទីរយុត្តិធម៌ ដឹកនាំដោយលោករូបលោកផ្ទាល់ និងលោកវរៈសេនីយ៍ត្រីឡុង គឹមហួរ នាយការិយាល័យ បានសហការជាមួយលោកវរះសេនីយ៍ទោ ហ៊ត សីហា មេបញ្ជាការមូលដ្ឋានក្រុងព្រះសីហនុ បានចុះបង្ក្រាបមុខសញ្ញាចែកចាយគ្រឿងញៀនចំនួន២ទីតាំង។

សមត្ថកិច្ចបន្តថា ទីតាំងទី១នៅចំណុចទូលខ្សាច់ ស្ថិតក្រុម១៣ ភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ឃាត់ខ្លួនបានជនសង្សយ័២នាក់ ឈ្មោះ វង់ វិសាល ភេទប្រុស អាយុ២២ឆ្នាំ មុខរបរត់ម៉ូតូឌុប និងឈោះ អេង វី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបជាងភ្លើង មានទីលំនៅចំណុចខាងលើ ។

ប្រភពបន្តថា ជាមួយគ្នានេះ សមត្ថកិច្ចដកហូតបាន ម្សៅសថ្លា១កញ្ចប់តូច ស្មើទម្ងន់ ០.២២ក្រាម, បំពង់ជក់កញ្ឆា ១៣, ដែកកេះ២៤ដើម, ដកជក់៣៥ និងកាំបិត២ដើម ។

ប្រភពបន្តថា រីទីតាំងទី២ សមត្ថកិច្ចធ្វើឡើងនៅចំណុចក្រុម១៦ ភូមិ២ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ឃាត់ខ្លួនឈ្មោះ ម៉េង សុហេង ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ជាមុខសញ្ញាជួញដូរសកម្ម, ឈោះ នេត គឹមហុង ភេទស្រី អាយុ២០ឆ្នាំ មុខរបរបុគ្គលិកហាងបរទេស ជាមុខសញ្ញាចែកចាយ, ឈ្មោះ សាន ធារិន ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ជាមុខសញ្ញាចែកចាយសកម្ម, ឈ្មោះ វ៉ាន់ ស្រីពៅ ភេទស្រី អាយុ២៤ឆ្នាំ មុខរបរលក់ស៊ុប ជាមុខសញ្ញាចែកចាយសកម្ម, ឈ្មោះ សូ សុភក្រ័ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ ជាមុខសញ្ញាចែកចាយ, ឈ្មោះ សិត ថាន់ ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរសន្តិសុខឯកជន ជាមុខសញ្ញាចែកចាយ។

ជាមួយគ្នានេះ សមត្ថកិច្ចដកហូតសម្ភារ ម្សៅសថ្លា២១កញ្ចប់តូច ស្មើទម្ងន់៣.០១ក្រាម, ម៉ូតូមាក់ZOOMER ពណ៌ស ខ្មៅ អត់ស្លាក់លេខ១គ្រឿង និងម៉ូតូម៉ាក់ SCOOPY ពណ៌ស អត់ស្លាក់ លេខ១គ្រឿង, ទូរសព្ទ័ដៃ ២គ្រឿង, ថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន, កាំបិត,ដប់សំរាប់ជក់ និងដែកកេះ២ដើម ។

បច្ចប្បន្នជនសង្ស័យនិងវត្ថុតាង ការិយាល័យជំនាញបានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តហើយ នារសៀលថ្ងៃទី១៨មករានេះ ៕ ឆ្លាម សមុទ្រ

unnamed (6) unnamed (3) unnamed (4) unnamed (5)


ចែករំលែក៖