ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលរងខណ្ឌមានជ័យអំពាវនាវឲ្យអាណាព្យាបាលណែនាំកូនចៅចៀសឲ្យឆ្ងាយពីគ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ៖ ស្របពេលដែលយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១ នៅទូទាំងប្រទេសរបស់រាជរដ្ឋាភិបាលកម្ពុជា លោក ឌី រ័ត្ឋខេមរុណ អភិបាលរងខណ្ឌមានជ័យ និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ បានធ្វើការអំពាវនាវជាសាធារណៈឲ្យ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងមូលដ្ឋានខណ្ឌមានជ័យ ធ្វើយ៉ាងណាកុំប្រព្រឹត្តនិងចៀសឲ្យឆ្ងាយពីគ្រឿងញៀន។

ការថ្លែងលើកឡើងរបស់លោកអភិបាលរងខណ្ឌមានជ័យ និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌនៅក្នុងឧិកាសពិធីចូលរួមចែកអំណោយមនុស្សធម៌សម្តេចកិតិ្ត ព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាតាមរយៈអនុសាខាកាកបាទ ក្រហមខណ្ឌផ្តលជូនពលរដ្ឋក្រីក្រ៤៤គ្រួសារមកពីសង្កាត់ចាក់អង្រែលើ និងសង្កាត់ចាក់អង្រែក្រោម នៃខណ្ឌមានជ័យនៅព្រឺកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧។

ថ្លែងបន្ថែមនៅក្នុងពិធីចែកអំណោយនេះផងដែរ លោកឌី រ័ត្ឋខេមរុណ បានឲ្យដឹងថា បញ្ហាគ្រឿងញៀនគឺជាសាធារធាតុញៀន ដែលបានពង្វក់ដល់ស្មារតីនិងអារម្មណ៍របស់ជនដែលបានប្រើប្រាស់វាឲ្យមនុស្សក្លាយជាអ្នកបំផ្លិចបំផ្លាញទ្រព្យសម្បតិ្តក្នុងគ្រួសារ ប្រព្រឹត្តអ្វីៗមិនគប្បីក្នុងសង្គមដូចជាចោរលួច ឆក់ ប្លន់ លែងខ្លាចខ្វះការពិចារណា និងជាពិសេសខ្វះភាពម្ចាស់ការលើខ្លួនឯង។ ចំពោះប្អូនៗជាយុវតី យុវជន អាចបោះបង់ចោលការសិក្សាលង់ចូលសង្គមងងឹតថែមទៀតផងដែរ វាយបង វាយប្អូន វាយធ្វើបាបក្នុងគ្រួសារ។ គ្រឿងញៀនជាសារធាតុញៀនដែលបំផ្លាញសង្គមមនុស្សទូទៅមិនថាចាស់ក្មេង ហើយវាគ្មានផ្តល់ អ្វីឲ្យយើងល្អនោះទេ និយាយជារួមយើងត្រូវតែនិយាយថាទេ ចំពោះគ្រឿងញៀន។

ជាមួយគ្នានេះផងដែរ លោក ឌី រ័ត្ឋខេមរុណ ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើនឹករលឹកពីសំណាក់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ចំពោះបងប្អូនពលរដ្ឋយើងនាឧិកាសនេះផងដែរ។ ដែលជានិច្ចកាលសម្តេចទាំងពីរតែងតែបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះពលរដ្ឋយើងមិនថានៅទីណាកន្លែងណានោះទេ សម្តេចនៅក្បែរយើងជានិច្ច។ ថ្វីត្បិតសម្តេចមិនបានចុះ មកផ្ទាល់ក៏ពិតមែន តែសម្តេចបានក្រើនរំលឹកដល់មន្ត្រីក្រោមឧិវាទធ្វើយ៉ាងណាត្រូវយកចិត្ត ទុកដាក់លើពលរដ្ឋឲ្យបានជាប់លាប់ ហើយក៏មិនប្រកាន់និន្នាការនយោបាយអ្វីនោះទេ។ ព្រោះសុខទុក្ខរបស់ប្រជាពលរដ្ឋក៏ដូចជាសុខទុក្ខរបស់សម្តេចផងដែរ។

គួរបញ្ជាក់ផងដែរថា អំណោយដែលនាំយកទៅចែកជូនដល់ពលរដ្ឋក្រីក្រទាំង៤៤គ្រួសារ រួមមាន៖ មី១កេស ទឹកស៊ីអ៊ី១យួរ ទឹកត្រី ទឹកបរិសុទ្ធ អង្ករ១បាវ៣០គីឡូក្រាម ឃីត១ ឈុត មុង ភួយ ក្រមា រួមនិងថវិកាក្នុង១គ្រួសារទទួលបាន៣ម៉ឺនរៀលផងដែរ៕ តាឡឹម

abc (3) abc abc (1) abc (2)


ចែករំលែក៖