ភ្នំពេញ៖ ជនសង្ស័យម្នាក់ឡើងផ្ទះគេបម្រុងលួចទ្រព្យសម្បត្តិ តែត្រូវបានគេទាន់រត់មិនរួចលោតទំលាក់ចូលស្រះព្រះទន្លេបង្ករការភ្ញាក់ផ្អើលនៅល្ងាចថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ ក្នុងភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ប្រជាពលរដ្ឋបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញជនសង្ស័យម្នាក់ឡើងលើផ្ទះថ្មជាន់ទី១សម្ងំ ស្រាប់តែឃើញមនុស្សឡើងម កស្រាប់តែជនសង្ស័យលើលោតពីផ្ទះជាន់ទី១ រត់គ្មានមើលក្រោយទំនងស្មានតែគេដេញចាប់ភ័យស្លន់ស្លោលោតចូលស្រះព្រះទន្លេពួនក្នុងគុម្ភកំប្លោងមិនព្រមឡើងផ្អើលពលរដ្ឋ និងសមត្ថកិច្ចចោមរោមមើលព្រោងព្រាត។
ក្រោយពេលកើតហេតុសមត្ថកិច្ចចុះមកដល់ចំណុចកើតហេតុ និងហៅជនសង្ស័យឡើងលើដោយសារតែម្ចាស់ផ្ទះមិនដាក់ពាក្យបណ្តឹង ទើបសមត្ថកិច្ចយកទៅអប់រំនិងដោះលែងទៅវិញ ៕ សុខាសែនជ័យ