តំណាងរាស្ត្រអាមេរិកមកពីគណបក្ស ប្រជាធិបេយ្យ៥៩រូបបានប្រកាសថា នឹង មិនចូលរួមនៅក្នុងពិធីចូលកាន់តំណែង របស់លោក ដូណាល់ ត្រាំ នៅទីក្រុងវ៉ាស៊ីន តោនឌីស៊ីនាថ្ងៃទី២០ ខែមករា។
លោក ត្រាំ បានផ្តល់បទសម្ភាសន៍ជា មួយ Fox News ដោយបានលើកឡើងពីការមិនចូលរួមរបស់តំណាងរាស្ត្រមកពី គណបក្សប្រជាធិបតេយ្យ។ លោក ត្រាំ បញ្ជាក់ថា «អ្នកដែលមិនទៅចូលរួមក៏មិន អីដោយសារតែយើងត្រូវការឲ្យមានកៅអីទំនេរ»។
បណ្តាតំណាងរាស្ត្រមកពីគណបក្ស ប្រជាធិបតេយ្យមិនទៅចូលរួមដើម្បីជាការប្រឆាំងនូវគោលនយោបាយបែងចែករបស់ លោក ត្រាំ ក៏ដូចជាការជ្រៀតជ្រែកចូលក្នុងការបោះឆ្នោតអាមេរិកពីបរទេស។
កន្លងមកតំណាងរាស្ត្រលោក John Lewis កាលពីសប្តាហ៍កន្លងមកបានប្រកាស ថា នឹងមិនចូលរួមពិធីស្បថចូលកាន់តំណែង របស់លោក ត្រាំ ហើយមិនទទួលស្គាល់ លោក ត្រាំ ជាប្រធានាធិបតីអាមេរិកនោះ ឡើយ ដោយសារតែការបោះឆ្នោតនោះ មានការជ្រៀតជ្រែកពីរុស្ស៊ី។
ប្រធានាធិបតីអាមេរិក ដូណា់ ត្រាំ បាន តបតវិញដោយបញ្ជាក់ថា តំណាងរាស្ត្រ មកពីរដ្ឋ Georgia គួរតែចំណាយពេល វេលាជួយដល់តំបន់ដែលខ្លួនគ្រប់គ្រងឲ្យបានល្អដោយសារតែទីនោះមានបទល្មើសជាច្រើនកើតឡើងជាជាងអំពាវនាវទាំងការ ខុសឆ្គងអំពីលទ្ធផលបោះឆ្នោត។
នៅក្នុងពិធីស្បថចូលកាន់តំណែងនាពេលខាងមុខត្រូវចំណាយប្រាក់រហូតដល់ទៅ៩០លានដុល្លារ គឺជាចំនួនយ៉ាងច្រើនបំផុតក្នុងការរក្សាសន្តិសុខសុវត្ថិភាពដោយ សារតែលោក ត្រាំ មានពលរដ្ឋអាមេរិក មួយចំនួនធំមិនពេញចិត្តលោក ត្រាំ។
យោងតាមការបង្ហាញពីប្រព័ន្ធផ្សព្វ ផ្សាយក្នុងស្រុកបានឲ្យដឹងថា ក្រុមរបស់ ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក ដូណាល់ ត្រាំ បានបង្កើនកំណត់ត្រានៃការចំណាយរហូតដល់ទៅ៩០លានដុល្លារ អាមេរិកតែឯណោះក្នុង១ថ្ងៃ សម្រាប់ព្រឹត្តិការណ៍ទាក់ទងទៅនឹងថ្ងៃបើកសម្ពោធ និង ស្បថចូលកាន់តំណែងជាប្រធានាធិបតីថ្មី របស់អាមេរិកនៅថ្ងៃទី២០ ខែមករា ឆ្នាំ ២០១៧ខាងមុខនេះ។
គណៈកម្មការរៀបចំកម្មវិធីឡើងកាន់ តំណែងជាផ្លូវការរបស់លោក ដូណាល់ ត្រាំ បានកំណត់ថា ទឹកប្រាក់ចំនួន១លានដុល្លារ អាមេរិកសម្រាប់ការបរិច្ចាគពីកិច្ចសហ ប្រតិបត្តិការ និងគ្មានការកំណត់សម្រាប់ បុគ្គល ហើយសម្រាប់ទឹកប្រាក់៩០លាន ដុល្លារដែលចំណាយដើម្បីរៀបចំពិធីឡើងកាន់តំណែងរបស់លោក ដូណាល់ ត្រាំ គឺមានទំហំច្រើនជាងព្រឹត្តិការណ៍ឡើងកាន់តំណែងរបស់លោក បារ៉ាក់ អូបាម៉ា ដល់ ទៅពីរដងឯណោះ។
ប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា បានរៀបចំស្ទិកគ័រដើម្បីកំណត់លើការបរិច្ចាគដោយក្នុងនោះប្រមូលបានទឹកប្រាក់ចំនួន៥៥លានដុល្លារកាលពីក្នុងឆ្នាំ ២០០៩ និង៤៣លានដុល្លារកាលពីឆ្នាំ ២០១៣ ប៉ុន្ដែបើទោះជាយ៉ាងណាក៏ដោយ លោក ដូណាល់ ត្រាំ បានចំណាយលុយ ច្រើនសម្រាប់ព្រឹត្តិការណ៍ឡើងកាន់តំណែង របស់លោកជាងប្រធានាធិបតីអាមេរិក គ្រប់រូបនៅក្នុងប្រវត្តិសាស្រ្ត ហើយគណ កម្មការរបស់លោកបានបដិសេធផ្ដល់នូវ ព័ត៌មានពិស្ដារថា តើលុយទាំងនោះត្រូវ បានប្រើប្រាស់ និងចំណាយទៅលើអ្វីខ្លះ នោះទេ។
ប្រធានាធិបតីជិតបញ្ចប់អាណត្តិលោក អូបាម៉ា នឹងផ្តល់កូនសោវិមានប្រធានាធិបតី ទៅឲ្យលោក ដូណាល់ ត្រាំ នៅថ្ងៃទី២០ មករាខាងមុខ។ នៅមុនពេលចាកចេញ ពីតំណែងលោក អូបាម៉ា បានផ្តល់បទ សម្ភាសន៍ចុងក្រោយក្នុងនាមជាប្រមុខរដ្ឋឲ្យទូរទស្សន៍ CBS ។ នៅក្នុងបទសម្ភាសន៍ នោះលោក អូបាម៉ា បានការពារយ៉ាងពេញទំហឹងលើនយោបាយការបរទេសរបស់លោកក្នុងរយៈពេល៨ឆ្នាំកន្លងទៅ។
តុល្យការនៃនយោបាយការបរទេស នេះជាលទ្ធផលមួយក្នុងចំណោមលទ្ធផលផ្សេងទៀតដែលលោកប្រធានាធិបតី អាមេរិកផុតអាណត្តិបារ៉ាក់ អូបាម៉ា បាន ចេញមុខការពារ។ លោក អូបាម៉ា បាន បដិសេធយ៉ាងដាច់អហង្ការលើព័ត៌មាន ដែលថា ប្រទេសរុស្ស៊ីមានឥទ្ធិពលកាន់តែខ្លាំងនៅក្នុងរយៈពេល៨ឆ្នាំនៃការកាន់ តំណែងរបស់លោក។
«បើគិតថា ការធ្វើឲ្យសេដ្ឋកិច្ចធ្លាក់ចុះ ដុនដាប ហើយបញ្ជូនទ័ពទៅជួយស៊ីរីដែលជាប្រទេសសម្ពន្ធមិត្តតែមួយរបស់ខ្លួនវាគឺជាការដឹកនាំល្អដូច្នេះយើងមានទស្សនៈផ្ទុយ គ្នាអំពីអ្វីដែលជាភាពដឹកនាំ»។
ទាក់ទងនឹងសំណុំរឿងនៅមជ្ឈិមបូព៌ា ពិសេសវិបត្តិនៅក្នុងប្រទេសស៊ីរីលោក អូបាម៉ា បានទទួលរងការរិះគន់ខ្លាំងពីការដែលលោកបានដកខ្លួនថយនៅចំពោះការប្រើអាវុធគីមីសម្លាប់ពលរដ្ឋពីសំណាក់របប ស៊ីរីរបស់លោកប្រធានាធិបតី អាសាដ។ ឆ្លើយនឹងការរិះគន់នេះលោក អូបាម៉ា បានការពារជំហររបស់លោកដោយបញ្ជាក់ថា អាមេរិកលែងជាប៉េអឹមពិភពលោកទៀតហើយ។
«បើសិនជាយើងគិតតែពីវិធានការបញ្ជូន ទ័ព២០ម៉ឺននាក់ឲ្យទៅស៊ីរីឬឲ្យត្រឡប់ទៅអុីរ៉ាក់វិញនៅក្នុងគោលដៅមិនត្រឹមតែធ្វើជាអ្នករក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ទេ តែធ្វើជាអ្នកគ្រប់គ្រងទាំងផ្នែករដ្ឋបាលនៅក្នុងតំបន់… បើយើងធ្វើកំហុសឆ្គងបែបនេះ ម្តងទៀតវាជារឿងគួរឲ្យអាម៉ាស់ណាស់ សម្រាប់យើង»។
ចប់ហើយតួនាទីជាប្រធានាធិបតី តែ លោក អូបាម៉ា នៅមិនបានទម្លាយឲ្យដឹង ពីតួនាទី និងកម្មវត្ថុដែលលោកចង់ធ្វើនា ពេលអនាគតទេ។ មានអាយុ៥៦ឆ្នាំនៅ ប៉ុន្មានខែខាងមុខលោក អូបាម៉ា បានគិតគូរ និងយកចិត្តទុកដាក់ច្រើនលើគ្រួសារ ពិសេស ភរិយា និងកូនស្រីទាំងពីរនាក់របស់លោក។ លោក អូបាម៉ា សង្ឃឹមថា ចាប់ពីពេលនេះ តទៅលោក និងក្រុមគ្រួសារអាចនឹងរួចផុតពីការតាមប្រមាញ់របស់សារព័ត៌មាន៕ ម៉ែវ សាធី