ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលប្រហ្មទណ្ឌក្រសួងមហាផ្ទៃចាប់បានចោរប្លន់៥នាក់រយៈពេលពីរថ្ងៃ

ចែករំលែក៖

ភ្នំពេញ ៖ តាមប្រភពព័ត៌មានពីសមត្ថកិច្ចនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានឲ្យដឹងថា កាលពីថ្ងៃទី១៨ និង១៩ មករា ឆ្នាំ២០១៧ នគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានសហការជាមួយសមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួន រួមគ្នា ស្រាវជ្រាវបទល្មើសប្លន់ប្រដាប់ងាវុធទូទាំងប្រទេសរហូតឈានដល់ឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញាចោរប្លន់ម៉ូតូពេលយប់ដ៏កក្រើកក្នុងរាជធានីភ្នំពេញបានចំនួន៥នាក់ និងកំពុងបន្តតាមចាប់ខ្លួនបក្ខពួកសេសសល់បន្ថែមទៀត ព្រមទាំងដកហូតម៉ូតូ៣គ្រឿងរួមជាមួយសម្ភារមួយចំនួនផងដែរ ។

ប្រភពដដែលបានឲ្យដឹងទៀតថា ជនសង្ស័យជាចៅរប្លន់ដែលត្រូវឃាត់ខ្លួននោះមាន ១-ឈ្មោះម៉ាន់ សុខហេង អាយុ១៨ឆ្នាំ ២-ឈ្មោះទិត្យ ចាន់ទី អាយុ១៦ឆ្នាំ ៣-ឈ្មោះម៉ូវ ដាពីនអាយុ១៧ឆ្នាំ ៤-ឈ្មោះ ហត ហ៊ុងគីម អាយុ១៨ឆ្នាំ និង៥-ឈ្មោះអ៊ាន បាក់សៅបូរមី អាយុ១៨ឆ្នាំ ។ ក្រុមជនសង្ស័យ ត្រូវសមត្ថកិច្ចកំពុងសាកសួរយកចម្លើយដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីជាមួយភស្តុតាងរឹបអូសបាន និងបន្តតាមចាប់ខ្លួនបក្ខពួកនៅសល់បន្តទៀត ៕ ប្រាថ្នា

ចាប់ចោរប្លន់៥នាក់១១


ចែករំលែក៖