ពេលវេលាប្រគល់កូនសោសេតវិមានឲ្យទៅប្រធានាធិបតីថ្មី ដូណាល់ ត្រាំ លោក អូបាម៉ា នៅមានការងាជាច្រើនទៀតត្រូវធ្វើឲ្យរួចរាល់មុនពេលបញ្ចប់អាណត្តិរបស់ ខ្លួន។
តើការងារអ្វីខ្លះដែលលោកអូបាម៉ាត្រូវធ្វើនៅថ្ងៃចុងក្រោយ?
ចុះហត្ថលេខាផ្តល់ប្រាក់៥០០លានដុល្លារឲ្យមូលនិធិបៃតង
នៅមុនពេលចាកចេញពីសេតវិមាន ប្រធានាធិបតី អូបាម៉ា បានចុះហត្ថលេខា ទៅលើសែកមានតម្លៃទឹកប្រាក់ប្រមាណ ៥០០លានដុល្លារផ្តល់ឲ្យមូលនិធិបៃតង ដែលជាអង្គការអន្តរជាតិមានតួនាទីជួយ ដល់ប្រទេសក្រីក្រទទួលបាននៅបច្ចេកវិទ្យា ថាមពលស្អាត។
តាមការប្រកាសរបស់ក្រសួងការបរទេស អាមេរិកក្រដាសសែកនេះបានបញ្ជាក់ថា អាមេរិកបានចំណាយប្រាក់សរុបមួយពាន់លានដុល្លារជួយដល់ប្រទេសក្រីក្រនិងកំពុង តែអភិវឌ្ឍន៍ ដែលកំពុងប្រឈមនឹងបញ្ហា បម្រែបម្រួលអាកាសធាតុ។
ទាំងនោះជាផ្នែកមួយនៃការសន្យាផ្តល់ប្រាក់៣ពាន់លានដុល្លារដែលលោក អូបា ម៉ា បានលើកឡើងកាលពីឆ្នាំ២០១៤ ហើយ ពេលនេះបានចំណាយ១ពាន់លានដុល្លារ សម្រាប់មូលនិធិបៃតង។
ប៉ុន្តែប្រធានាធិបតីថ្មីអាមេរិកលោក ដូ ណាល់ ត្រាំ បានស្នើឲ្យលុបចោលគម្រោងខាងលើនាពេលអនាគតដោយបង្វែរប្រាក់ទាំងនោះឲ្យគម្រោងវិនិយោគនៅក្នុងប្រទេស វិញម្តង។ លោក ត្រាំ ក៏ទទួលបានការគាំទ្រ ពីតំណាងរាស្ត្រមួយចំនួននៅក្នុងសភាស្តីពីការលុបចោលជំនួយដល់មូលនិធិបៃតង។
សម្រាលទោសដល់អ្នកទោស២០៩នាក់ថ្ងៃបញ្ចប់អាណត្តិ
ប្រធានាធិបតី បារ៉ាក់ អូបាម៉ា បាន សម្រេចកាត់បន្ថយទោសដល់អ្នកទោស ២០៩នាក់ និងដោះលែងអ្នកទោស៦៤ នាក់នៅថ្ងៃទី១៧ ខែមករា។ ចំណែក នៅក្នុងថ្ងៃទី២០ ខែមករា ជាពេលវេលា ដែលលោក អូបាម៉ា ប្រគល់អំណាចគ្រប់យ៉ាងទៅឲ្យប្រធានាធិបតីថ្មីលោក ដូណាល់ ត្រាំ ទាំងកូនសោសេតវិមាននិងលេខសម្ងាត់ បរមាណូនៅក្នុងវ៉ាលិសបរមាណូ។ លោកអូបាមាក៏នឹងត្រូវសម្រាលទោសសរុប ១.៣៨៥នាក់ និងលើកលែងទោស១២១ នាក់។
កន្លងមកប្រព័ន្ធផ្សព្វផ្សាយអាមេរិក បានផ្សាយថា អ្នកទោសដែលប្រធានាធិបតី អូបាម៉ា បានចុះហត្ថលេខាដោះលែងក្នុង រយៈពេល៨ឆ្នាំកាន់អំណាចមានច្រើនជាង ការដោះលែងរបស់ប្រធានាធិបតីអាមេរិក ១០ជំនាន់កន្លងមក។
ការលើកលែងទោសដែលចាប់អារម្មណ៍ បំផុតនោះគឺលោក អូបាម៉ា បន្ធូរបន្ថយទោស របស់នារីយោធាអាមរិកមួយរូបឈ្មោះ Chelsea Manning ។ ទាហានរូបនេះត្រូវបានតុលាការយោធាអាមេរិកផ្តន្ទាទោសដាក់ពន្ធនាគារចំនួន៣៥ឆ្នាំពីបទបានលួចបញ្ជូនឯកសារសម្ងាត់ទៅឲ្យ WikiLeaks។
ទាហានអាមេរិកឈ្មោះនាង Chelsea Manning នឹងត្រូវដោះលែងឲ្យមានសេរី ភាពវិញនៅថ្ងៃទី១៧ ឧសភាខាងមុខនេះ។ លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា នៅ សល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះនឹងត្រូវចាក ចេញពីសេតវិមានប្រធានាធិបតីអាមេរិក បានចេញក្រឹត្យលើកលែងទោសឲ្យនាង។ ទាហានអាមេរិកនេះត្រូវបានតុលាការយោធាអាមេរិកផ្តន្ទាទោសកាលពីខែសីហាឆ្នាំ ២០១៣ ពីបទបានលួចឯកសារសម្ងាត់ ចំនួន៧សែនឯកសារបញ្ចេញទៅឲ្យបណ្តាញ Wikileaks។
ការលើកលែងទោសទាហានអាមរិក រូបនេះត្រូវបានប្រព័ន្ធបណ្តាញ Wikileaks ស្រែកអបអរសាទរថា ជាជ័យជម្នះរបស់ ខ្លួន ពីព្រោះយោងតាម Wikileaks ទាហាន អាមេរិករូបនេះបានជាប់ទោសក្នុងគុកពីព្រោះតែនាងហ៊ានលាតត្រដាងប្រាប់ការ ពិតដល់ពិភពលោកពីទង្វើរំលោភបំពាន របស់អាមេរិកនៅក្នុងប្រទេសអីុរ៉ាក់ និង នៅអាហ្វហ្គានីស្ថាន។
ភ្លាមៗនោះដែរប្រធានបណ្តាញ Wiki- leaks លោក Edward Snowden បាន បញ្ចេញប្រតិកម្មតាម Twitter ថាលោក សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះ Chelsea ដែលបានធ្វើសកម្មភាពគ្រប់សព្វប្រកបដោយសេចក្តីក្លាហានបំផុតដើម្បី បម្រើផលប្រយោជន៍រួម ព្រមទាំងពិភព លោកទាំងមូល។ លោកបានថ្លែងលើក ទឹកចិត្តនាងថែមទៀតថា នៅសល់តែ៥ខែ ទៀតប៉ុណ្ណោះ គឺនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧ ខាងមុខនាងនឹងមានសេរីភាពឡើងវិញហើយ។
អ្នកទោសជាទាហានអាមេរិកនេះដែល មានអាយុ២៩ឆ្នាំបានទទួលទោសក្នុងពន្ធនាគារជិត៧ឆ្នាំកន្លងមកហើយ។ នាងក៏ធ្លាប់ បានប៉ុនប៉ងធ្វើអត្តឃាតកាលពីខែតុលា កន្លងទៅនេះបន្ទាប់ពីការប៉ុនប៉ងសម្លាប់ខ្លួន នៅលើកទីមួយកាលពីខែកក្កដារួចមក។
ពន្យល់ដល់ពលរដ្ឋពីស្ថានភាពប្រទេស ជាតិនៅពេលលោក ត្រាំ ដឹកនាំ
នៅក្នុងសន្និសីទកាសែតជាលើកចុងក្រោយក្នុងឋានៈជាប្រធានាធិបតីអាមេរិក លោក អូបាម៉ា បានបញ្ជាក់ថា «ខ្ញុំបានណែ នាំពន្យល់ដល់លោក ត្រាំ នូវពាក្យពេចន៍ ល្អៗដោយខ្ញុំបានបញ្ជាក់ថា នេះគឺជាការងារស្មុគស្មាញហើយសំខាន់ខ្លាំងណាស់ដោយលោកមិនចេះតែធ្វើម្នាក់ឯងនោះ ឡើយ។ លោកត្រូវតែពិភាក្សាជាមួយក្រុមឯកទេសរបស់ខ្លួនដើម្បីសម្រេចកុំឲ្យខុស។
លោក អូបាម៉ា ក៏បានស្នើដល់លោក ត្រាំ ឲ្យមានការប្រុងប្រយ័ត្នទៅលើគោលនយោបាយការបរទេស បើទោះបីមានការគាំទ្រនៅក្នុងប្រទេសក្តីដូចជាពាក្យស្បថ ថា នឹងប្តូរទីតាំងរដ្ឋទូតអាមេរិកនៅអីុស្រាអែលទៅកាន់តំបន់ Jerusalem វិញនោះ។
ត្រូវបន្តតស៊ូការពារថែរក្សាប្រជាធិប តេយ្យ
លោក អូបាម៉ា មានប្រសាសន៍ថា «លទ្ធិ ប្រជាធិបតេយ្យអាចបាក់ស្រុត បើសិនបើយើងម្នាក់ៗខ្លបខ្លាចមិនហ៊ានតស៊ូប្រឆាំង។ លទ្ធិប្រជាធិបតេយ្យអាចជួបគ្រោះថ្នាក់ បើ សិនជាយើងភ្លេចខ្លួនភ្លេចគិតដល់ការថែរក្សានិងចិញ្ចឹមបំប៉នវា។ លទិ្ធប្រជាធិប តេយ្យមិនមែនកើតឡើងដោយឯកឯងទេ តែវាកើតចេញពីការចូលរួមរបស់ប្រជាជនសាមញ្ញម្នាក់ៗ។
លោកបន្តថា «រដ្ឋធម្មនុញ្ញសហរដ្ឋ អាមេរិកគឺជាអំណោយមួយដ៏មានតម្លៃបំផុត សម្រាប់ប្រជាជនអាមេរិក តែវាគ្រាន់តែជា សៀវភៅមួយក្បាលដែលមានចារអក្សរតែប៉ុណ្ណោះវាគ្មានអំណាចអ្វីទេ។ គឺប្រជាជន ម្នាក់ៗដែលមានតួនាទីធ្វើឲ្យអក្សរគ្រប់ពាក្យ នៃរដ្ឋធម្មនុញ្ញនេះមានអំណាចមានឥទ្ធិពល ក្លាយជាច្បាប់កំពូល»។
តាមរយៈសម្តីនេះលោក អូបាម៉ា បានអំពាវនាវឲ្យប្រជាជនអាមេរិកប្រកាន់ជំហររឹងមាំ ហ៊ានតស៊ូ ហ៊ានប្រឆាំងរិះគន់ នៅ ពេលណាដែលរដ្ឋធម្មនុញ្ញត្រូវគេជាន់ឈ្លី។ ប្រជាជនម្នាក់ៗមិនត្រូវចុះចាញ់ទេ នៅ ពេលសិទ្ធិសេរីភាព និងតម្លៃរួមរបស់សហ រដ្ឋអាមេរិកជួបនឹងការគំរាមកំហែង។ សហ រដ្ឋអាមេរិកជាទឹកដីដែលមានប្រវត្តិប្រមូលផ្តុំមនុស្សចម្រុះជាតិសាសន៍ពីគ្រប់មជ្ឈដ្ឋាន ជាទឹកដីដែលផ្តល់ឱកាសឲ្យមនុស្សទាំងអស់ ដោយឥតរើសអើងព៌ណសឲម្បុរឬសាសនាអ្វីឡើយ៕ ម៉ែវ សាធី