ខេត្តសៀមរាបៈ
ព្រឹកថ្ងៃទី១៩ ខែមករា លោក គឹម វឹង ថៅកែហាងស្លាបព្រា បានអូសរនាំងដែកមកបិទមាត់ ច្រកចូលហាង( ឌឹខន័រ) និងយកសោចាក់ហើយ បានដាក់ស្លាកសរសេរអក្សរថា បិទសម្រាកជួសជុល ។ បន្ទាប់ពីថៅកែហាងស្លាបព្រា បាន បំពានមកលើហាង (ឌឹ ខន័រ)
អស់រយៈពេលជាច្រើនថ្ងៃមកនេះ ធ្វើឲ្យម្ចាស់ហាង(ឌឹខន័រ)
ខកខានរកចំណូលដើម្បីបើកប្រាក់ខែទៅឲ្យបុគ្គលិក។
គួរបញ្ជាក់ផងដែរថា ហាង(ឌឹខន័រ)មានភាគហ៊ុន ពីរនាក់រវាងឈ្មោះលេង គឹមស្រ៊ាង នឹងឈ្មោះសន វុទ្ធី ដែលមានភាគ ហ៊ុនជាមួយគ្នានោះបានបែកបាក់គ្នា ដោយលោកលេង គឹមស្រ៊ាង បានប្រគល់ហាង(ឌឹខន័រ) នោះ ឲ្យទៅលោកសន វុទ្ធីគ្រប់គ្រង ម្នាក់ឯង ។ លោកលេង គឹមស្រ៊ាងដែលជាម្ចាស់ភាគហ៊ុន បានសុំចែកភាគហ៊ុនស្មើ លោកសន វុទ្ធីបានយល់ព្រមចែកភាគហ៊ុននោះឲ្យទៅ លោកលេង គឹមស្រ៊ាង ក្នុងតំលៃ (45000$) រយៈពេល15ខែ ត្រូវបញ្ចប់ដោយគិតឲ្យមួយ ខែ(3000$)មានការ សម្របសំរួលក្នុងទីបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប បានបញ្ចប់ភាគីលេង គឹមស្រ៊ាង ព្រមទទួលយកពីលោកសន វុទ្ធីនូវតំលៃខាងលើ និងបានធ្វើកិច្ចសន្យា ផ្តិតមេដៃទទួលស្គាល់ពីមន្ត្រីPMខេត្ត ធ្វើឡើងនៅព្រឹក ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧ ។
គ្រាន់តែចំលែកបន្តិចថា សាច់រឿងនេះជារឿងភាគហ៊ុនរបស់ហាង(ឌឹខន័រ)សោះតែមានមនុស្សទីបីគឺលោក គឹម វឹងជាថៅកែហាងស្លាបព្រា បានឲ្យលោកលេង គឹមស្រ៊ាង មិនឲ្យទទួលយកកិច្ចសន្យាខាងលើនោះទេ ថែមទាំងឲ្យលោកលេង គឹមស្រ៊ាង បន្តសកម្មភាពទាញបិទចាក់សោវិញ បន្ទាប់ពីមានអន្តរាគមន៍PMខេត្តឲ្យទៅឈ្មោះសន វុទ្ធីដែល ជាម្ចាស់ហាង(ឌឹខន័រ)
ពេញសិទ្ធិ ចាក់សោបើក ទ្វាលក់ដូធម្មតា មិនទាន់បានមួយម៉ោងផងនោះ ត្រូវបានលោក គឹមវឹង ឲ្យលេង គឹមស្រ៊ាងចាក់សោបិទវិញ ។ លោកសន វុទ្ធីជាម្ចាស់ហាង (ឌឹខន័រ)ឃើញបែបនេះ លោកបានរត់ទៅឲ្យកំលាំង សម្ថកិច្ចជួយអន្តរាគមន៍ តែមន្ត្រីទាំងអស់នោះត្រូវថ្នាំសណ្តំរបស់លោក គឹមវឹង ទាំងអស់ គ្មានភាពយុត្តិធម៌សម្រាប់អ្នកទន់ខ្សោយ ចំណែកអ្នកបង្កបញ្ហាទៅលើអ្នកដទៃតែងតែបានជោគជ័យ រហូតតើមន្ត្រីខេត្តសៀមរាបមាន យុត្តិធម៌ដែរឬទេ ។
ករណីខាងលើនេះ ស្ថិតនៅក្នុងភូមិមណ្ឌល១ សង្កត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប ។
គួររំលឹកថា លោក គឹមវឹង ដែលជាថៅកែ ហាងស្លាបព្រា បានឲ្យលោក លេង គឹមស្រ៊ាង មកបកស្រាយចំពោះមុខអ្នកសារព័ត៌ថាលោកគឹម វឹងនេះ មិនជាប់ពាក់ព័ន្ធជាមួយថៅកែហាង (ឌឹខន័រ)ទេ សូមបដិសេធ តែមើលនៅក្នុងកិច្ចសន្យាមានឈ្មោះលោកលេង គឹមស្រ៊ាង និងលោកគឹម វឹង ហើយលោកសន វុទ្ធី ដែលជាម្ចាស់ហាងស្របច្បាប់ ដូច្នេះរឿងដែលកើតឡើងទាំងប៉ុន្មាន គឺលោកគឹម វឹងជាអ្នកបង្កឡើង ព្រោះគេធ្វើនេះ ក្នុងគោលបំណង ចង់ក្តោបយកទាំងអស់ (ចាយលុយឲ្យមានប្រយោជន៍)អយុត្តិធម៌ណាស់ ៕ ប៉ឹន ពិន