ភ្នំពេញ:ជនសង្ស័យ៥នាក់ក្នុងនោះ ស្រីម្នាក់ កំពុងប្រើប្រាស់សារធាតុញៀនខុសច្បាប់ ត្រូវបានកម្លាំងព្រហ្មទណ្ឌខណ្ឌ៧មករា សហការជាមួយនគរបាលប៉ុស្តិ៍វាលវង់ឃាត់ខ្លួន កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ នៅចំណុចអគារបុរីកីឡាទី៧ ជាន់ទី៥ ផ្ទះលេខ១៦៤ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២១១ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញខាងលើ ជនសង្ស័យខាងលើកំពុងប្រើប្រាស់សារធាតុញៀនខុសច្បាប់ ត្រូវបានកម្លាំងព្រហ្មទណ្ឌខណ្ឌ៧មករា សហការជាមួយនគរបាលប៉ុស្តិ៍វាលវង់ ចុះរត់បាលនៅអគារខាងលើឃាត់ខ្លួន ក៏នាំយកមកស្នាក់ការប៉ុស្តិ៍តែម្តង។
សមត្ថកិច្ចបានដកហូតបាន ដែកកេះ ០២ ទុយោជក់ថ្នាំ ០១ ដបសំរាប់ជក់ថ្នាំ ០១ ទុយយោ០៣ កាំបិត ០១ និងដាវ ០១ ។
បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងនេះ ត្រូវបានកម្លាំងនគរបាលវាលវង់បញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាល៧មករា ដើម្បីសួរនាំចាត់ការតាមនីតិវិធី ៕ ស រស្មី