ព័ត៌មានទាន់ហេតុការណ៍៖

ប្រទេសជប៉ុនមិនអនុញ្ញាតឲ្យប្រទេសចិនបំពានច្បាប់អន្តរជាតិ

ចែករំលែក៖

សារព័ត៌មានរ៉យទ័របានផ្សាយថា នៅ ក្នុងដំណើរទស្សនកិច្ចទៅកាន់អាមេរិក របស់រដ្ឋមន្ត្រីការបរទេសជប៉ុនលោកស្រី Tomomi Inada បានអំពាវនាវដល់សហ គមន៍អន្តរជាតិមិនត្រូវទុកឲ្យចិនផ្លាស់ប្តូរ ច្បាប់អន្តរជាតិនោះឡើយ។

រដ្ឋមន្ត្រីការបរទេសជប៉ុនក៏បានប្រកាស ផងដែរថា ទីក្រុងតូក្យូនឹងបង្កើតសកម្មភាពយាមល្បាតនៅសមុទ្រចិនភាគខាងត្បូងជាមួយអាមេរិកក៏ដូចជាចូលរួមធ្វើសម យុទ្ធទ្វេភាគី ពហុភាគី ជាមួយប្រទេសនៅ ក្នុងតំបន់។ លោកស្រី Tomomi Inada បន្តទៀតថា ជប៉ុននឹងចែករំលែកនូវក្តីបារម្ភជាមួយអាមេរិកសម្រាប់សកម្មភាពរបស់ ចិននៅសមុទ្រចិនភាកខាងត្បូងតាមរយៈការយាមល្បាតនៅដែនសមុទ្រនោះ។

លោកស្រីបញ្ជាក់ថា ប្រសិនបើពិភពលោកបោះបង់ចោលកិច្ចខិតខំផ្លាស់ប្តូរ ទម្រង់ពិភពលោកនោះហើយអនុញ្ញាតឲ្យ ចិន «កាច់បង្វែរច្បាប់អន្តរជាតិ» ដោយជោគ ជ័យនិងមានលទ្ធផលអាក្រក់នៅទូទាំង ពិភពលោកទៀតផង។

លោកស្រី Tomomi Inada បានប្រកាស នៅក្នុងមជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រអន្តរជាតិនៅទីក្រុងវ៉ាស៊ីនតោនថា «ក្នុងស្ថានភាពបច្ចុប្បន្នខ្ញុំសូមគាំទ្រពេញទំហឹងដល់សកម្មភាពការពារសេរីភាពចរាចណ៍នៅដែនសមុទ្រ រួមជាមួយកម្លាំងទាហាន អាមេរិកដោយជប៉ុនបង្កើនវត្តមាននៅសមុទ្រ ចិនភាគខាងត្បូង»។

ឆ្លើយតបទៅនឹងការប្រកាសខាងលើ កម្លាំងទាហានអាមេរិកបានបញ្ជាក់ថា អាមេរិកអបអរសាទរដល់ជប៉ុនដែលបានពង្រីកសកម្មភាពដល់សមុទ្រចិនភាគខាងត្បូង ហើយអាមេរិកនិងជប៉ុននឹងសហការគ្នាដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់នៅទីនេះ។

កន្លងមកចិនបានគំរាមជប៉ុនថា នឹង ប្រើប្រាស់កម្លាំងយោធាប្រឆាំងទៅនឹង ប្រទេសជប៉ុនប្រសិនបើទីក្រុងប៉េកាំងត្រូវបានបង្ខំឲ្យធ្លាក់ចូលផ្លូវទ័លច្រកក្នុងវិវាទសមុទ្រចិនភាគខាងត្បូង។

សារព័ត៌មានក្យូដូរបស់ជប៉ុនបានផ្សាយ ឲ្យដឹងថា ចិនបានផ្ញើព្រមានដល់មន្ត្រីជាន់ខ្ពស់ជប៉ុនកុំឲ្យជ្រៀតជ្រែកចូលក្នុងបញ្ហាសមុទ្រចិនភាគខាងត្បូងអាចនឹងត្រូវប៉ះ ទង្គិចគ្នាដោយហិង្សាជាមិនខាន។

អគ្គរដ្ឋទូតចិនប្រចាំនៅជប៉ុនលោក Cheng Yonghua បានបញ្ជាក់ថា ទីក្រុង តូក្យូបានឆ្លងផុតបន្ទាត់ក្រហមដោយបានទៅចូលរួមសកម្មភាពដឹកនាំដោយអាមេ រិកនៅក្នុងដែនសមុទ្រចិនភាគខាងត្បូង។ ទាំងនោះហើយអាចធ្វើឲ្យទំនាក់ទំនងរវាងចិននឹងជប៉ុនកាន់តែតានតឹងជាងនេះ។

លោក cheng yonghua បញ្ជាក់ទៀតថា ទីក្រុងប៉េកាំងនឹងប្រើប្រាស់កម្លាំងយោធាប្រសិនបើត្រូវបង្ខំឲ្យដើរចូលផ្លូវទ័លមែននោះ។ ទន្ទឹមនឹងនោះមន្ត្រីការបរទេសចិនក៏បានព្រមានផងដែរថា នឹងមិនមានការយោគយល់ពីអធិបតេយ្យភាព ហើយនឹងប្រើកម្លាំងយោធាដើម្បីការពារ។

រដ្ឋាភិបាលទីក្រុងតូក្យូមិនជាប់ពាក់ព័ន្ធនឹងវិវាទនៅដែនសមុទ្រចិនភាគខាងត្បូងនោះឡើយ ប៉ុន្តែចិននិងជប៉ុនមានវិវាទ ប្រជុំកោះសេនកាគូនៅសមុទ្រចិនភាគ ខាងកើតដែលចិនកំពុងតែទាមទារពីជប៉ុនមកវិញ។ កោះសេនកាគូត្រូវបានចិនចាត់ ទុកថា ជប៉ុនដណ្តើមគ្រប់គ្រងនៅក្នុង សង្គ្រាមលោកលើកទីពីរ១៩៣៩-១៩៤៥ រហូតមកទល់ពេលនេះ។

ជប៉ុនជាប្រទេសដែលមានកម្លាំង ទាហានជើងទឹកខ្លាំងជាងគេបំផុតក្នុងតំបន់ អាស៊ីកាលពីសម័យសង្គ្រាមលោកលើក ទីពីរ ហើយពេលនេះជប៉ុនក៏នៅតែខ្លាំង ដូចដើម។ មិនត្រឹមតែប៉ុណ្ណោះទាហាន ជើងទឹកជប៉ុនបានធ្វើសមយុទ្ធជាបន្តបន្ទាប់ ទាំងយុទ្ធសាស្ត្រការពារនិងវាយលុកដណ្តើមទីតាំងដែលបាត់បង់មកវិញ។

កាលពីចុងខែសីហាកន្លងមកទាហាន ជប៉ុនបានចាប់ផ្តើមធ្វើសមយុទ្ធជាទ្រង់ ទ្រាយធំដែលមានយុទ្ធសាស្ត្រវាយប្រហារដណ្តើមបណ្តាលកោះមកវិញ ក្រោយសត្រូវ គ្រប់គ្រង។ ការធ្វើសមយុទ្ធនោះមានការ ចូលរួមពីកម្លាំងទាហានជើងទឹកជើងកោក និងជើងអាកាសនិងបាញ់គ្រាប់ពិតទៀត ផង។

សារព័ត៌មាន Kikkei បានផ្សាយថា ការធ្វើសមយុទ្ធខាងលើមានយុទ្ធសាស្ត្រ ដណ្តើមកោះមកវិញ ក្រោយសត្រូវគ្រប់ គ្រង។ សកម្មភាពនោះជាការគម្រាមដល់ប្រទេសចិនក្រោយពេលមានការចូលកៀក ប្រជុំកោះសេនកាគូស្ថិតនៅក្រោមការគ្រប់គ្រងរបស់ជប៉ុន។

កម្លាំងទាហានជប៉ុនប្រមាណ២៧ពាន់នាក់បានចូលរួមនៅក្នុងសកម្មភាពធ្វើសមយុទ្ធខាងលើ និងមានការតាមដានការធ្វើសមយុទ្ធយ៉ាងយកចិត្តទុកដាក់បំផុត។ យន្ត ហោះចម្បាំង F-2 របស់ជប៉ុនបានចូលរួម ធ្វើសមយុទ្ធដោយមានទំនាក់ទំនងនិងបាញ់ មីស៊ីលទៅលើនាវារបស់សត្រូវទៀតផង។

សកម្មភាពរបស់ជប៉ុនក្រោយពេលចិនបង្កើនសកម្មភាពនៅតំបន់សមុទ្រជុំវិញ ប្រជុំកោះសេនកាគូចិនបានចាត់ទុកថា កោះ នោះជាកោះរបស់ខ្លួនត្រូវបានជប៉ុនគ្រប់ គ្រងកាលពីសង្គ្រាមលោកលើកទីពីរ ហើយ មិនព្រមសងឲ្យចិនវិញទេ។

ដើម្បីអាចដណ្តើមគ្រប់គ្រងទីតាំងទាំងឡាយមកវិញ ក្រុមឧទ្ធម្ភាគចក្រមានតួនាទីយាមល្បាត និងនាំផ្លូវដល់កម្លាំងទ័ពថ្មើរ ជើង។ ការធ្វើសមយុទ្ធខាងលើដោយមានការបាញ់គ្រាប់ពិតមានចំនួន៣៦តោន រួម មានអាវុធប្រឆាំងរថក្រោះជាដើម។

ចំណែកកម្លាំងថ្មើរជើងមានរថក្រោះ ប្រមាណ៨០គ្រឿង កាំភ្លើងធំ៦០គ្រឿង យន្តហោះចម្បាំង២០គ្រឿង និងទាហាន ថ្មើរជើង២.៤០០នាក់។ ការធ្វើសមយុទ្ធ ខាសងលើកើតឡើងជាប្រចាំតាំងពីឆ្នាំ ១៩៦៦មកទល់ពេលនេះ ។

កន្លងមកថ្មីរដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុនលោកស្រី tomomy Inada បានបង្ហាញ ពីការប្តេជ្ញាការពារជាតិរបស់ជប៉ុន ហើយ ជប៉ុនអាចនឹងមានគ្រាប់បែកបរមាណូនៅពេលអនាគត។ លោកស្រីបានបញ្ជាក់ទៅកាន់ក្រុមអ្នកសារព័ត៌មានថា «ពេលនេះ ប្រទេសជប៉ុនមិនទាន់ទិញ ឬផលិតអាវុធ បរមាណូនៅឡើយ ប៉ុន្តែនៅពេលអនាគតស្ថានការណ៍អាចនឹងផ្លាស់ប្តូរ»។

ចំពោះសកម្មភាពរបស់ទីក្រុងប៉េកាំង អាទិភាពរបស់រដ្ឋាភិបាលទីក្រុងតូក្យូក្នុងសកម្មភាពការពារជាតិនោះគឺកសាងប្រព័ន្ធ ការពារជាតិដ៏រឹងមាំ និងមានកម្លាំងគ្រប់គ្រាន់ សម្រាប់ទប់ស្កាត់ការវាយប្រហារដោយ មីស៊ីលពីប្រទេសចិន។ ទាំងនោះត្រូវឲ្យ ជប៉ុនបង្កើនការផលិតមីស៊ីលដើម្បីការពារ។

រដ្ឋាភិបាលជប៉ុនបានដាក់សំណើមូលនិធិយ៉ាងច្រើនសម្រាប់ការពារជាតិក្នុង រយៈពេល៥ឆ្នាំខាងមុខ។ តាមបណ្តាញ ទូរទស្ស NHK បានឲ្យដឹងថា មូលនិធិ សម្រាប់ការពារជាតិនៅក្នុងឆ្នាំ២០១៧ សម្រាប់តែសកម្មភាពការពារកាំជ្រួចមីស៊ីល ពីកូរ៉េខាងជើងនិងចិនតែប៉ុណ្ណោះ។ ប្រាក់សម្រាប់ការពារជាតិនៅឆ្នាំ២០១៦មាន ៥១,៧ពាន់លានដុល្លារ ហើយនឹងបន្តកើតឡើងទៀតនៅឆ្នាំខាងមុខ៕ ម៉ែវ សាធី

នាវាល្បាតកម្លាំងទាហានជើងទឹកចិនក្នុងដែនសមុទ្រចិនខាងត្បូង

នាវាល្បាតកម្លាំងទាហានជើងទឹកចិនក្នុងដែនសមុទ្រចិនខាងត្បូង


ចែករំលែក៖