ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត៣គ្រឿងបុកគ្នារងការខូចខាតទាំងសងខាង

ចែករំលែក៖

ភ្នំពេញ: រថយន្តហាយឡែនឌ័រ បើកឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវរថយន្ត២គ្រឿងបុកតកន្ទុយគ្នារងការខូចខាត់ទាំង៣គ្រឿង ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១២និង៣០នាទី រសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅចំណុចមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ តាមបណ្តោយផ្លូវសហពន្ធ័រុស្ស៊ី ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សាក្សីនៅកន្លែងកើតហេតុបានអោយដឹងថានៅមុនពេលកើតហេតុគេបានឃើញ រថយន្តម៉ាកហាយឡែនឌ័រ ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 2AD-3578 ធ្វើដំណើរតាមបណ្តោយផ្លូវមហាវិថីសហព័ន្ធរុស្សី ក្នុងទិសដៅពីត្បូងទៅជើងខណះមកដល់ចំណុចកើតហេតុក៏បានបើកឆ្លងផ្លូវភ្លាមនោះស្រាប់តែមានរថយន្តមួយគ្រឿង ប្រភេទកូរ៉េ ចំណុះ១តោនកន្លះ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AN1761. ធ្វើដំណើរបញ្ច្រាស់ទិសគ្នាហើយចាប់ហ្វ្រាំងមិនទាន់ជ្រុលទៅបុក ហើយភ្លាមនោះក៏មានរថយន្តកាមរីហាយប្រីជ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AC-6524 បើកមកពីក្រោយចាប់ហ្វ្រាំងមិនជាប់ បុកពីក្រោយរថយន្តកូរ៉េ១តោនកន្លះយ៉ាងពេញទំហឹង បណ្តាលឲ្យរងការខូចខាត។

ក្រោយពេលកើតហេតុសមត្ថកិច្ចចុះមកដល់ចំណុចកើតហេតុធ្វើការវាស់វែងយករថយន្តទាំង៣គ្រឿងទៅរក្សារទុកនៅអធិការរដហឋាននគរបាលចរាចរណ៍ជើងគោករងចាំដោះស្រាយពេលក្រោយ ៕ សុខាសែនជ័យ

image1 copy image2 copy image3 copy


ចែករំលែក៖