ភ្នំពេញ: កម្មករ-កម្មការិនីជាង២០០ក្នុងចំណោមជាង១០០០នាក់ដែលធ្វើការនៅរោងចក្រកាត់ដេរយីហោ ថបវើល មានទីតាំងស្ថិតក្នុងភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ បានប្រមូលផ្តុំគ្នាបិទផ្លូវជាតិលេខ១កាលពីព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៦ នៅចំនុចមុខវត្តមជ្ឈឹមវ័ន្ត ដើម្បីដាក់សម្ពាធអោយស្ថាប័នពាក់ព័ន្ធជួយដោះស្រាយបញ្ហាប្រាក់ខែដែលថៅកែរោងចក្រមិនទាន់បើកអោយរយៈពេល២ខែមកហើយ ។
បាតុកម្មបិទផ្លូវជាតិលេខ១នេះមិនមានការប៉ះទង្គិចដោយហឹង្សាទៅលើបាតុករនោះឡើយមួយម៉ោងក្រោយមកអាជ្ញាសមត្ថកិច្ចខណ្ឌច្បារអំពៅចុះទៅធ្វើការ សម្របសម្រួលជាមួយក្រុមកម្មករ- កម្មការិនី ទើបមានការយល់ព្រមបើកផ្លូវជាតិឡើងវិញបន្ទាប់ពីអាជ្ញាទទួលសំណើររបស់បងប្អូនកម្មកទៅធ្វើការដោះស្រាយជាមួយក្រសួងការងារ ។
អ្វីដែលកម្មករ-កម្មការិនីចង់បាននោះគឺស្នើសុំអោយថៅកែរោងចក្របើកប្រាក់ខែចំនួន២ខែគឺ ខែវិច្ឆិកា និងខែធ្នូ ឆ្នាំ២០១៦ ឥឡូវជិតដាច់ខែមករា ឆ្នាំ២០១៧ ទៀតហើយថៅកែមិនទាន់ចេញមុខមកដោះស្រាយសោះ បានត្រឹមតែសន្យាចោល ទើបកម្មករ-កម្មការិនី ប្រមូលផ្តុំគ្នាបិទផ្លូវជាតិលេខ១ ។
ក្រុមកម្មករ-កម្មការិនីបានប្រាប់ថា បើក្រសួងការងារនិងស្ថាប័នពាក់ព័ន្ធដោះស្រាយរឿងប្រាក់ខែរបស់ពួកគាត់មិនបានទេនោះ…ក្រុមកម្មករ-កម្មការិនីនិងធ្វើការបិទផ្លូវសារជាថ្មីទៀតដើម្បីអោយថៅកែរោងចក្រចេញមកទទួលខុសត្រូវជាមួយកម្មករ-កម្មការិនី តែពេលនេះទុកលទ្ធភាពអោយអាជ្ញាធរខណ្ឌដោះស្រាយតាមដំណាក់កាលសិន ៕ សណ្តោស