ព័ត៌មានទាន់ហេតុការណ៍៖

សិល្បករ និងកីឡាករល្បីៗជាច្រើននឹងចូលរួមចែកមួកសុវត្តិភាព នៅព្រឹកស្អែក

ចែករំលែក៖

ភ្នំពេញ៖ សិល្បករដែលជាតារាសម្តែង តារាចម្រៀង និងតារាបង្ហញម៉ូតជាច្រើនរូបរួមនឹងកីឡាករបាល់ទាល់ល្បីឈ្មោះនឹងធ្វើដំណើររួមគ្នាទៅកាន់គោលដៅនៃតំបន់កំបូល នៅព្រឹកស្អែកថ្ងៃទី០១ខែគុម្ភៈឆ្នាំ២០១៧នេះដើម្បីធ្វើការផ្សព្វផ្សាយជំរុញឲ្យពលរដ្ឋគោរពច្បាប់ចរាចរណ៍ និងចែកមួកសុវត្ថិភាពមួយចំនួនជូនដល់ពលរដ្ឋ។

ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយសមាគមសិល្បករស្ម័គ្រចិត្តជួយសង្គមដឹកនាំដោយលោក ហេង ឡុង និងអ្នកនាងចន ច័ន្ទលក្ខិណា និងមន្ត្រីនៃសាលខណ្ឌពោធិ៍សែនជ័យ។

នេះមិនមែនជាលើកទី១ទេ ដែលសិល្បករ សិល្បការិនីល្បីឈ្មោះ បានចូលរួមចំណែកក្នុងការចុះអប់រំផ្ញើសា និងចែកមួកសុវត្ថិភាពដល់ប្រជាពលរដ្ឋនៅតាមដងផ្លូវ។

សិល្បករ និងកីឡាករ ដែលនឹងចូលរួមផ្សព្វផ្សាយអប់រំច្បាប់ចរាចរណ៍ និងចែកមួកសុវត្ថិភាពដល់ប្រជាពលរដ្ឋនាព្រឹកស្អែកនេះ មានដូចជាលោកហេង ឡុង អ្នកនាងចន ច័ន្ទលក្ខិណា កីឡាករបាល់ទាត់លោកកែវ សុខផេង លោកស៊ិន សុភា កញ្ញាគង់ ច័ន្ទរដ្ឋា លោករ័ត្ន មករា លោក គុន រៀមរតនៈ កញ្ញាច័ន្ទ កាន់ លោកចន ច័ន្ទតារា លោក អ៊ាម វន្នី Vj. Alaskoo លោកឡុង សុគីរី លោកលីសុខជន កញ្ញាលី ច័ន្ទសីហា អ្នកនាងសឿ សុធារ៉ា លោកសៅ ឧត្តម កញ្ញាលីម មួយហ្គិច កញ្ញា លីលី កញ្ញា សូដានីតា កញ្ញាពៅ លីដា លោកពៅ ពិសិដ្ឋ លោក ជា ណូបូ អ្នកនាង អោក សុម៉ាលីតា និងសិល្បករជាច្រើនរូបទៀត ៕ វឌ្ឍនា

abc (12) abc abc (1) abc (2) abc (3) abc (4) abc (5) abc (6) abc (7) abc (8) abc (9) abc (10) abc (11)


ចែករំលែក៖