ព័ត៌មានទាន់ហេតុការណ៍៖

HIGHLANDER បុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់២កង់ ក្រឡាប់ផ្ងារជើង

ចែករំលែក៖

ភ្នំពេញ៖ របាំងថ្មពុះចែកទ្រូងផ្លូវចំនួន២កង់ ត្រួវបានរងការខូចខាត ដោយសារតែ រថយន្តម៉ាក HIGHLANDER មួយគ្រឿង បើកក្នុងល្បឿនលឿន ក៏ជ្រុលទៅបុកចំពីមុខរបាំងថ្មពុះចែកទ្រូងយ៉ាងពេញទំហឹង បណ្ដាលឲ្យរថយន្ដក្រឡាប់ផ្ងារជើងឡើងលើ កាលពីវេលាម៉ោង ១និង៤០នាទី រំលងអធ្រាត្រឈានចូល ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៧ តាមបណ្ដោយផ្លូវកម្ពុជាក្រោម កែងនឹងផ្លូវលេខ ១៦៩ ខាងជើងស្តុបណានជីង ស្ថិតក្នុង សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។

តាមសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេ បានឃើញរថយន្ដមួយគ្រឿងម៉ាក HIGHLANDER ពណ៌ទឹកប៊ិក ពាក់ស្លាកលេខ ភ្នំពេញ 2S-7822បើកបរដោយបុរសម្នាក់ដែលគេស្គាល់ថា ជាមន្ត្រីប៉ូលីសស័ក្តិ៥ ក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុខាងលើរថយន្តបង្កបានរេចង្កូត ទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យរងការខូចខាតអស់២កង់ ហើយរថយន្តក្រឡាប់ផ្ងារជើង និងខូចខាចខ្ទេចខាងមុខ ។ ចំណែកម្ចាស់រថយន្តបង្ករងរបួសស្រាលត្រូវបានគេដឹកយកទៅព្យាបាលផងដែរ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះដល់ ចំណុចកើតហេតុបានស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកដើម្បីដោះស្រាយតាមផ្លូវច្បាប់ ៕ ស រស្មី

image4 image1 image2 image3


ចែករំលែក៖