ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលរាជធានីភ្នំពេញបាននឹងកំពុងជីកដាំគ្រឹះបង្គោលភ្លើងបំភ្លឺផ្លូវលើដងផ្លូវសំខាន់ៗ ៦ខ្សែ បន្ថែមទៀត ដើម្បីលើកសោភណ្ឌភាពនិងទប់ស្កាត់បទល្មើសផ្សេងៗ

ចែករំលែក៖

ភ្នំពេញ៖ ដើម្បីកាត់បន្ថយនូវគ្រោះថ្នាក់ចរាចររួមនឹងការទប់ស្កាត់បាននូវបទល្មើសផ្សេងៗទៀត និងដើម្បីជាការលើកសោភណ្ឌភាពរាជធានីភ្នំពេញអោយកាន់តែមានសោភណ្ឌភាពមួយកម្រិតបន្ថែមទៀត ផងនោះរដ្ឋបាលរាជធានីបាននឹងកំពុងជីកដាំគ្រឹះបង្គោលភ្លើងបំភ្លឺផ្លូវលើផ្លូវសំខាន់ៗចំនួន ៦ខ្សែ បន្ថែមទៀត ទាំងនៅកណ្តាលក្រុងនិងនៅជាយក្រុង។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានអោយដឹងនៅថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ២០១៧ ថា ៖ រដ្ឋបាលរាជធានីភ្នំពេញ បាននឹងកំពុងជីកដាំគ្រឹះបង្គោលភ្លើងបំភ្លឺផ្លូវចំនួន ៦ខ្សែ ផ្លូវ ហើយកំណាត់ផ្លូវដែលបាននឹងកំពុងជីកដាំគ្រឹះទាំងនេះរួមមាន ទី១-ផ្លូវជាតិលេខ១ ចាប់ពីវត្តក្តីតាកុយដល់ព្រំប្រទល់ខេត្តកណ្តាល ។ ទី២-ផ្លូវជាតិលេខ៣ ចាប់ពីរង្វង់មូលចោមចៅដល់ព្រំប្រទល់ខេត្តកណ្តាល ។ទី៣-ផ្លូវលេខ ៧០ និងផ្លូវលេខ ២៧៣ ចាប់ពីរង្វង់មូលស្តាតចាស់ដល់អង់តែនទួលគោក។ ទី៤-ផ្លូវលេខ ៣៥៥ ចាប់ពីអង់តែនទួលគោកដល់រង្វង់មូលកាំកូ។ទី៥-ផ្លូវលេខ ១៩២៨ ឬវិថី ម៉ុង ឫទ្ឋី ចាប់ពីរង្វង់មូលកាំកូដល់ផ្លូវលេខ ២០១១និងទី៦-ផ្លូវអមសងខាងប្រឡាយបាក់ទូក សង្កាត់ទួលសង្កែ៕ សំរិត

image3 image1 image2


ចែករំលែក៖