ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជូនអ្នកលេងមាន់ជល់ដែលសមត្ថកិច្ចបង្រ្កាបបាន១៤នាក់នៅខណ្ឌសែនសុខទៅតុលាការ

ចែករំលែក៖

ភ្នំពេញ: ជនសង្ស័យប្រុសស្រីចំនួន ១៤នាក់ដែលសមត្ថកិច្ចខណ្ឌសែនសុខ ឃាត់ខ្លួនកាលពីរសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៧នៅចំណុចដីឡូតិ៍មួយកន្លែង ម្តុំវត្តអង្គតាមិញ សង្កាត់ទឹកថ្លា ដោយដកហូតបាន មាន់ជល់ចំនួន ៩ក្បាល និងសម្ភារ:មួយចំនួនទៀតនោះ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅសាលាដំបូងហើយកាលពីព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៧ ។

សមត្ថកិច្ចនគរបាលខណ្ឌសែនសុខបានឲ្យដឹងថា មាន់គកសម្រាប់ជល់ភ្នាល់យកលុយ៩ក្បាលដែលសមត្ថកិច្ចចាប់បាននោះ ត្រូវគេទុកនៅអធិការដ្ឋាននគរបាលខណ្ឌដោយមិនបញ្ជូនមកតុលាការទេ ពោលគឺបញ្ជូនតែមនុស្ស និងសម្ភារ:មួយចំនួនតែប៉ុណ្ណោះ ។

យ៉ាងណាគេកំពុង រង់ចាំមើលថា តើតុលាការមានចំណាត់ការបែបណាទៅលើជនសង្ស័យទាំង១៤នាក់នេះ គ្រាដែលសមត្ថកិច្ចនគរបាលខណ្ឌសែនសុខចាប់បាននៅកន្លែងជល់មាន់រួមនឹងភស្តុតាងជាច្រើនទៀតនោះ៕ ប្រាថ្នា

SSS1


ចែករំលែក៖