ព័ត៌មានទាន់ហេតុការណ៍៖

លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ធំ បញ្ជាឲ្យសមត្ថកិច្ចប្រឆាំងបទល្មើសគ្រឿងញៀនធ្វើធ្នាក់ចាប់បានមុខសញ្ញាចែកចាយគ្រឿងញៀនម្នាក់រួមទាំងវត្ថុតាង

ចែករំលែក៖

ខេត្តកំពង់ធំៈ លោក អ៊ិត សុធា បានដឹកនាំកម្លាំង ប៉ូលិសប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ធ្វើជាធ្នាក់ដើរតួជាអ្នក សុំទិញគ្រឿងញៀន ពីមុខសញ្ញាចែកចាយដើម្បីចាប់ឃាត់ខ្លួន និងរឹបអូសយកវត្ថុតាង ពេលដែលជនសង្ស័យបាននាំយកគ្រឿងញៀនមកប្រគល់។

ប្រភពព័ត៌មានច្បាស់ការមួយ បានឲ្យដឹងថា នេះជាមុខសញ្ញាជួញដូរ និងចែកចាយគ្រឿងញៀនដ៏សំខាន់ក្នុង ស្រុកកំពង់ស្វាយ និងទីរួមខេត្តកំពង់ធំ ដែលមានបក្ខពួកនាំយកមកពីភ្នំពេញ ត្រូវជាកូនប្រុសរបស់ អតីតនគរបាល ម្នាក់នៅស្រុកកំពង់ស្វាយ ដែលគាត់បានស្លាប់ទៅហើយ ក្រោយពីឪពុកបានស្លាប់ ជនសង្ស័យបានធ្វើជាអ្នក ចែកចាយគ្រឿងញៀន ។

លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូង បានឲ្យដឹង កាលពីរសៀលម៉ោង២ ថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០១៧ ថា លោកបានបញ្ជាអោយភ្នាក់ងារម្នាក់ ដើរតួរជាអ្នកសុំទិញថ្នាំញៀន ក្រោយមកក៏បានណាត់គ្នាឲ្យជនសង្ស័យនាំយកថ្នាំមកឲ្យ ក្រោយមកជនសង្ស័យបានយកថ្នាំមកឲ្យ មែន ពេលនោះសមត្ថកិច្ច ក៏បានចាប់ឃាត់ឆែករកឃើញថ្នាំញៀន ប្រភេទ បេតមហ្វេតាមីន ចំនួន១១កព្ចាប់ ក្រោយមក ឃាត់ខ្លួនជនសង្ស័យស្ថិតនៅក្នុងឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ចំណែក បក្ខពួកដែលនៅសេសសល់ សមត្ថកិច្ចកំពុងតែស្រាវជ្រាវបន្តបន្ទាប់ រកអ្នកទទួលទិញ និងអ្នកលក់ ដើម្បីទប់ស្កាត់ការចែកចាយដល់យុវ័យ និងសិស្សសាលាដែលកំពុងតែប្រឈមមុខនិងបញ្ហាគ្រឿងញៀននេះ និងបានសំណូមពរ ឲ្យមាតាបិតានិងអាណាព្យាបាលសិស្សទំាងអស់ អប់រំកូនចៅបន្ថែមទៀត ឲ្យចៀសឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀន ជាថ្នាំពុលវាបានបំផ្លាញ់ប្រព័ន្ឋសរសៃប្រសាទខួរក្បាល ធ្វើឲ្យបាត់បង់ការចងចាំ លែងស្គាល់ឪពុក ម្តាយ បងប្អូន លែងដឹងខុសត្រូវក្លាយជាមនុស្សកាចសាហាវ និងប្រព្រឹត្តអំពើហិង្សាដោយមិនដឹងខុសត្រូវ បាត់បង់កិត្តិយស ខូចអនាគត ដូច្នេះសុំឲ្យបងប្អូន និងអាណាព្យាបាលទាំងអស់ត្រូវយកចិត្តទុកដាក់ចំពោះកូនចៅឲ្យបានល្អ ចៀសអោយឆ្ងាយពីគ្រឿងញៀន ៕ ប៊ុន រិទ្ធី

afe (1) afe (2) afe (3)


ចែករំលែក៖