ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត២គ្រឿងរបស់អ្មកកាសែតបានរងការបុកនិងវាយកម្ទេចសង្ស័យថា ក្រុមឈ្មួញបទល្មើសព្រៃឈើជាអ្នកបង្ក

ចែករំលែក៖

ខេត្តរតនគិរី៖ រថយន្តចំនួន២គ្រឿង ក្នុងចំណោមរថយន្តចំនួន៣គ្រឿង របស់អ្នកសារព័ត៌មានបានរងនូវការបុកនឹងវាយកំទេចដែលសង្ស័យថាបំណងបំបាក់ស្មារតីខណ:ពេលក្រុមអ្នកព័ត៌មានទាំងនោះបានចុះយកព័ត៌មានបទល្មើសព្រៃឈើក្មុងស្រុកវើុនសៃខេត្តរតនគិរី ប៉ុន្តែអធិការនគរបាលស្រុកនិយាយថា ជាករណីគ្រោះថ្នាក់ចរាចរណ៍។

តាមប្រសាសន៍លោក ទឺ នូថង អធិការនគរបាលស្រុកវើុនសៃឲ្យដឹងថា រឿងហេតុនេះជាករណីគ្រោះថ្នាក់ចរាចរណ៍ គឺបានកើតឡើងកាលពីថ្ងៃទី១ ខែកុម្ភ: ឆ្នាំ២០១៧ ក្រោយពេលក្រុមអ្នកកាសែត និងអង្គការអភិក្សព្រៃឈើ និងអភិវឌ្ឍន៍ធនធានធម្មជាតិបានចុះទៅថតរូបភាពនៅផ្ទះប្រជាពលរដ្ឋម្នាក់ឈ្មោះ ម៉េង ស្ថិតនៅក្នុងភូមិផាក់ណាម ត្រង់ចំណុចលើកំពង់ដរ ភូមិកោះពាក្យ ឃុំកោះពាក្យ ស្រុកវើុនសៃ។

លោកបញ្ជាក់នៅព្រឹកថ្ងៃទី២ខែកម្ភ:នេះថា ក្រោយធ្វើសម្មភាពថតរូបរួច ពួកគេបានជិះរថយន្តត្រឡប់ក្រោយ មកដល់ចំណុចទួលអូរតូច(កន្លែងកប់ខ្មោចភូមឃួន)ក៍ស្រាប់តែមានគោយន្តកែច្នៃ១គ្រឿងបើកស្របទិសគ្នាបានបុករថយន្តក្រុមអ្នកកាសែតពីក្រោយ បង្កឲ្យបែកស្តុបមួយចំហៀង រួចក៍បើកហួសទៅមុខប្រមាណ៦០ម៉ែត្រទៀតក៍បានបុកចំហៀងរថយន្តក្រុមអ្នក កាសែតម្តងទៀត ទើបម្ចាស់គោយន្តនោះគេចខ្លួនរត់ចូលព្រៃតែម្តង ក្រោយមកសមត្ថកិច្ចចុះវាស់វែងនឹងនាំយានយន្តទាំង២មករក្សាទុកនៅអធិការដ្ឋាន។

លោកបញ្ជាក់បន្តថា ក្រោយកើតហេតុនេះ ក្រុមអ្នកកាសែតនឹងអង្គការបានត្រឡប់ទៅខេត្តវិញ ក៍ស្រាប់តែក្រុមអ្នកកាសែតទាំងនោះត្រឡប់មករាយការណ៍ថា មានមនុស្សមិនស្គាល់អត្តសញ្ញាណប្រមាណ១០នាក់ប្រដាប់ដោយដែកត្បែងពូថៅនឹងដំថ្ម គប់នឹងវាយទៅលើរថយន្តមួយគ្រឿងទៀត ម៉ាកហាយឡែនឌឺ ពណ៌ សបណ្តាលឲ្យរងការខូចខាត រួចជនទាំងនោះបានគេចចូលព្រៃ ប៉ុន្តែមិនបង្កឲ្យមានរបួសស្នាមទេ។

សូមបញ្ជាក់ថា មនុស្សដែលជិះនៅក្នុងរថយន្តចំនួន៣គ្រឿងរបស់អ្នកកាសែតនឹងអង្គការនោះ មានចំនួន៧នាក់ ហើយរថយន្តបានរងនៅការបុកជាមួយគោយន្តកែច្នៃជារថយន្តរបស់លោកតែម វាសនា បំម្រើការនៅអង្គការអភិក្សព្រៃឈើនឹងអភិវឌ្ឍន៍ធនធានធម្មជាតិ។ ចំណែករថយន្តហាយ ឡែនឌឺ ពណ៍ ស ជាកម្មសិទ្ធិរបស់លោកសុខសុវណ្ណ ប្រធានសមាគមន៍អ្នកព័ត៌មានខ្មែរប្រជាធិបតេយ្យ។

អ្នកយកព័ត៌មាន បានសុំធ្វើបទសំភាសន៍ជាមួយលោកសុខសុវណ្ណប្រធានសមាគមន៍អ្នកសារព័ត៌មានខ្មែរប្រជាធិបតេយ្យ នៅព្រឹកថ្ងៃទី២ខែកុម្ភ:នេះ ដើម្បីស្វែងរកការបំភ្លឺជុំវិញករណីកើតហេតុខាងលើនេះ ប៉ុន្តែលោកបានឆ្លើយយ៉ាងខ្លីថា រឿងរ៉ាវនេះ គឺទុកឲ្យសមត្ថកិច្ចចាត់វិធានការ។

គួរបញ្ជាក់ឡើងវិញថា នៅព្រឹកថ្ងៃទី២ខែកុម្ភ:នេះ ក្រុមអ្នកកាសែតប្រមាណ១០នាក់ក្នុងនោះមានលោកសុខសុវណ្ណ ផងដែរ ត្រូវគេឃើញបានចតរថយន្តច្រើនគ្រឿង នៅក្នុងទឹកដីស្រុកវើុនសៃ គឺស្ថិតនៅក្បែរកន្លែងដែលមានមនុស្សមិនស្គាល់អត្តសញ្ញាណបានធ្វើសម្មភាពគប់ដំថ្មនឹងវាយទៅលើរថយន្តរបស់លោក។ មិនដឹងថាតើក្រុុមអ្នកកាសែត គ្រោងនឹងមានវិធានការក្តៅ ដើម្បីជំរុញឲ្យសមត្ថកិច្ចវែកមុខអ្នកបង្កនោះដោយវិធីណាទេ ប៉ុន្តែបើតាមតម្រុយខ្លះៗ អ្នកបង្កគឺត្រូវបានគេស្គាល់នឹងមានរូបភាពខ្លះៗហើយ។ម្ចាស់តម្រុយខាងលើនេះ អ្នកយកព័ត៌មានមិនអាចបង្ហាញបានទេ គឺសូមរក្សាសិទ្ធិ នឹងក្រមសិលធម៌វិជ្ជាជីវ: របស់អ្នកសារព័ត៌មាន ៕  វុទ្ធឦសាន

រ 6

4

1 2 3


ចែករំលែក៖