ព័ត៌មានទាន់ហេតុការណ៍៖

ផឹកទឹកត្នោតជូជាជិតគ្នាក្លែមសំដីឌឺដងក្លាយជាហិង្សាកាប់គ្នាប្រ៉ាវម្នាក់ដេកពេទ្យ ម្នាក់ជាប់គុក

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់បានរងរបួសធ្ងន់ ក្រោយពីនាំគ្នាទៅផឹកទឹកត្នោតជូរបណ្តាលអោយស្រវឹង ហើយក៍កើតជាទំណាស់ពាក្យសំដីឌឺដង រហូតឈានដល់កើតអំពើហិង្សា ធ្វើអោយមិត្តភក្តិម្នាក់ទៀតបានយកដាវមកកាប់ ទីបំផុតអ្នកខ្លាំងដេកគុក អ្នកចាញ់ដេកពេទ្យ។

អំពើហិង្សានេះ បានកើតឡើងកាលពីម៉ោង២១និង២០នាទី ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចកន្លែងលក់ទឹកត្នោតជូរក្នុងភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

ជនរងគ្រោះឈ្មោះ ភេ វណ្ណី ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅភូមិសែនសុខ១ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ ចំណែកជនបង្កត្រូវជាមិត្តភក្តិមានឈ្មោះស៊ុន មីសាង ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាក ដស្នាក់នៅភូមិសែនសុខ៤ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

តាមការឆ្លើយបំភ្លឺពីជនរងគ្រោះបានប្រាប់សមត្ថកិច្ចថា មុនកើតហេតុខ្លួនបានទៅអង្គុយផឹកទឹកត្នោតជូរដោយមានគ្នា៣នាក់ដែលអង្គុយក្នុកញ្ចុះក្បែគ្នាជាមួយជនបង្ករ(ដែលជាមិត្តភ័ត្ត្រនិងគ្នា)ក្រោយពីផឹកស៊ីស្រវឹងរៀងៗខ្លួនក៍មានទំនាស់សំដីឌឺដងគ្នាក៍ក្លាយជាហឹង្សាប៉ុន្តែពេលនោះវាយគ្នាទៅវិញទៅមកដោយដៃទេហើយត្រូវបានមិត្តភ័ត្ត្រនាំគ្នាឃាត់ក៍ឈប់ឈ្លោះគ្នាទៅ។

ប្រភពដដែលបន្តទៀតថា ក្រោយពីឈ្លោះគ្នាហើយស្រាប់តែជនបង្ករជិះម៉ូតូទៅផ្ទះយកដាវសាំម៉ូរ៉ៃមកកាប់លើខ្លួនបណ្តាលអោយត្រូវក្បាលផ្នែកខាងឆ្វេងរងរបួសដេអស់១៣ថ្នេរតែម្តង។

ប្រភពពីម្តាយជនរងគ្រោះបានប្រាប់សមត្ថកិច្ចថា ក្រោយពីជនបង្ករកាប់កូនគាត់អោយរបួសរួចគាត់បានព្យាយាមហៅម្តាយជនបង្ករមកសម្របសំរួលគ្នានៅមន្ទីពេទ្យដែរប៉ុន្តែមិនឃើញមានអ្នកណាមកចរចារជាមួយគាត់ឡើយទើប ព្រឹកថ្ងៃទី០៤កុម្ភៈ២០១៧នេះគាត់បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញដើម្បីអោយសមត្ថកិច្ចជួយអត្តរាគមន៍រឿងខាងលើនេះ។

សមត្ថកិច្ចបានប្រាប់ថា ក្រោយពីមានបណ្តឹងពីក្រុមគ្រួសាររងគ្រោះលោកអនុសេនីយ៍ឯកញាណ នន មេប៉ុស្តិ៍ឃ្មួញ ក៏ចាត់កូនចៅអោយទៅឃាត់ខ្លួនជនបង្កដល់លំនៅដ្ឋានតែម្តង យកមកសាកសួរ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះអោយរងរបួសមែន ក្រោយពីកាប់ហើយខ្លួនបានយកដាវខាងលើបោះចោលក្នុងទឹកប្រឡាយ លុះដល់សមត្ថកិច្ចឃាត់ខ្លួនបាននាំសមត្ថកិច្ចទៅរកដាវដែលបោះចោលនោះ តែរកមិនឃើញឡើយ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនសាកសួរបណ្តោះអាសន្ន នៅអធិការដ្ឋាននគតបាលខណ្ឌសែនសុខចាត់ការតាមនិតិវិធី៕ តុង សីហា

sw


ចែករំលែក៖