ព័ត៌មានទាន់ហេតុការណ៍៖

ស្រ្ដីម្នាក់បានស្លាប់ដោយសាររថយន្តក្រុង ក្រុមហ៊ុនថោងស៊ីងបើកបុកពីក្រោយ

ចែករំលែក៖

ខេត្តសៀមរាប៖ ស្រ្ដីម្នាក់កំពុងជិះម៉ូតូត្រូវបានរថយន្តក្រុងក្រុមហ៊ុនថោងស៊ីង បើកបុកដួលបែកក្បាលស្លាប់នៅពេលដែលបញ្ចូលដល់មន្ទីរពេទ្យ ។ ហេតុការណ៍នេះ បានកើតឡើង នៅព្រឹក ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៧ នៅលើកំណាត់ ផ្លូវជាតិលេខ០៦ ត្រង់ចំណុចមុខផ្សារដំដែក ភូមិដំដែក ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។

តាមប្រភពព័ត៌មានពីនគរបាលចរាចរណ៍ បានអោយដឹងថា មុនពេលកើតហេតុ គេឃើញ ម៉ូតូជនរងគ្រោះ និងរថយន្ដក្រុង ធ្វើដំណើរស្របទិសគ្នា ដោយល្បឿនលឿន មកដល់កន្លែងកើតហេតុ ក៏បានបុកជនរងគ្រោះពីក្រោយតែម្ដង ដែលត្រូវបានគេស្កាល់ថាជារថយន្ត ក្រុង ក្រុមហ៊ុនថោងស៊ីងបើកបរដោយឈ្មោះ ចែត គាំង ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅនៅភូមិអូរស្លែង ឃុំដំណាក់កន្ទួតខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត ត្រូវបានសមត្ថកិច្ចចាប់ខ្លួន។ ចំណែកជនរងគ្រោះឈ្មោះភុត សារឿន ភេទស្រី អាយុ៤២ឆ្នាំ រស់នៅភូមិស្វាយជ្រុំ ឃុំ សំរោង ស្រុកសូទ្រនិគម សៀមរាប បានកបើកម៉ូតូ សេ ១០០ ពណ៌ក្រហម ស្លាកលេខ សៀមរាប 1E 7584 ។

ក្រោយពីសមត្ថកិច្ចចុះវាស់វែងធ្វើកំណត់ហេតុ រួចបានប្រមូលវត្ថុតាងម៉ូតូ និងរថយន្ដព្រមទាំងអ្នកបើកបររថយន្ដ បញ្ជូន ទៅអធិការដ្ឋាន នគរបាល ស្រុកសូទ្រនិគមរង់ចាំដោះស្រាយគ្នាតាមច្បាប់ ៕ ប៊ុន រិទ្ធី

aa w ww


ចែករំលែក៖