ព័ត៌មានទាន់ហេតុការណ៍៖

អគ្គលេខាធិការ សហព័ន្ធកីឡាតេក្វាន់ដូITF ៖ ការខ្វះធនធានស្ត្រីក្នុងវិស័យកីឡា ដោយសាររបាំងប្រពៃណី

ចែករំលែក៖

ភ្នំពេញ៖ បើទោះសម័យបច្ចុប្បន្ន ហាក់មានភាពស៊ីវីល័យ តាមការវិវត្តន៍នៃសង្គម និងភាពសម្បូរបែប ក៏ពិតមែន ប៉ុន្តែផ្នាត់គំនិត ប្រជាពលរដ្ឋខ្មែរភាគច្រើននូវតែរក្សាតម្លៃវប្បធម៌ ប្រពៃណីបុរាណ ទំនៀមទំលាប ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។ តួយ៉ាងដូចការលើកឡើងរបស់ លោក អគ្គលេខាធិកា សហព័ន្ធកីឡាតេក្វាន់ដូITF បានចាត់ទុកថា ការខ្វះខាត់ធនធានមនុស្ស ពិសេសស្ត្រីក្នុងវិស័យកីឡា គឺជារបាំងប្រពៃណីដ៏ក្រាស ដែលដួងតាខ្មែរគ្រប់ជំជាន់បានបន្សល់ទុក ដើម្បីតាមទាន់ការរីកចម្រើនរបស់វិស័យកីឡាទូទាំងពីភពលោក ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានជំរុញលើកទឹកចិត្ត កីឡាករកីឡាការិនី ដោយផ្តល់ជូនកិត្តិយស និងប្រាក់រង្វាន់យ៉ាងច្រើនសន្ធឹកសន្ធប់ តាមរយៈការឈ្នះជ័យលាភីពីលើកឆាកអន្តរជាតិនានា ដូចដែលបានឃើញនាពេលកន្លងទៅ។

លោក គង់រិទ្ធី យ៉ា អគ្គលេខាធិការ សហព័ន្ធកីឡាតេក្វាន់ដូITF ស្ទីលកូរ៉េខាងជើងមានប្រសាសន៍ថា សហព័ន្ធមានផែនការយុទ្ធសាស្ត្រថ្មី សម្រាប់បន្តអភិវឌ្ឍន៍កីឡាតេក្វាន់ដូ ITF គឺជំរុញទាក់ទាញស្ត្រីឲ្យចូលហ្វឹកហាត់ជាមួយសហព័ន្ធឲ្យបានច្រើន ពិសេសលើវិញ្ញាប្រយុទ្ធ ខណៈដែលស្ត្រីត្រូវរបាំងប្រពៃណី រាំងខ្ទប់ ពីសំណាក់អាណាព្យាបាលហាមឃាត់មិនឲ្យចូលហ្វឹកហាត់។

លោក អគ្គលេខាធិការបានបញ្ជាក់ថា យុទ្ធសាស្ត្រថ្មីរបស់សហព័ន្ធធ្វើយ៉ាងព្យាយាមពន្យល់ មាតាបិតា កីឡាការិនី ឲ្យបានស៊ីជម្រៅ ពាក់ព័ន្ធអត្ថប្រយោជន៍ ដែលបានមកពីការហ្វឹកហាត់កីឡាតេក្វាន់ដូITF ដូចជា ការលេងកីឡា ដើម្បីសុខភាព ជៀសឆ្ងាយពីគ្រឿងញៀន សេបគប់មិត្តភក្តិមិនល្អ ទាំងអស់នេះគឺជាលទ្ធផលវិជ្ជមានដែលកូនៗរបស់ពួកគាត់ទទួលបានពីការហាត់កីឡា ជាងនេះទៀត កីឡាករកីឡាការិនីត្រូវបានចាត់ទុកជាទូតដ៏មានប្រសិទ្ធភាព ក្នុងទំនាក់ទំនងរវាងប្រជាជនប្រទេសមួយទៅប្រជាជនប្រទេសមួយទៀត ។

លោកអគ្គលេខាធិការរូបនេះ បានអំពាវនាវសុំឲ្យមាតាបិតា ពិសេសស្ត្រីខ្លួនឯងត្រូវមានចិត្តក្លាហានឡើង ដើម្បីចូលរួមហ្វឹកហាត់ សម្រាប់មុខមាត់ខ្លួនឯងនិងប្រទេសជាតិ ដែលបានមកពីការប្រកួតប្រជែងជាមួយបណ្តាប្រទេសផ្សេងៗលើសកលលោក ។ លោក បញ្ជាក់បន្ថែមថា ចាប់ពីខែកញ្ញានេះតទៅសហព័ន្ធកីឡាតេក្វាន់ដូITF និងបញ្ជូនកីឡាករកីឡាការិនីទៅចូលរួមប្រកួតកីឡាតេក្វាន់ដូកម្រិតពិភពលោកលើកទី២០ នៅសាធារណៈរដ្ឋប្រជាមាណិតប្រជាធិបតេយ្យកូរ៉េខាងជើង សម្រាប់ការទៅចូលរួមនេះ សហព័ន្ធគ្រោងបញ្ជូនកីឡាករកីឡាការិនី ចូលរួមប្រកួតគ្រប់វិញ្ញាសារ បើសិនមានលទ្ធភាពគ្រប់គ្រាន់ ។ លោក បានបន្ថែមថា កីឡាករកីឡាការិនីថ្នាលត្រូវបានក្រសួងសម្រេចផ្តល់ជូនសហព័ន្ធឲ្យជ្រើសរើស ចូលរួមហ្វឹកហាត់ត្រៀមមាន ៦នាក់ ប្រុស៤នាក់ និងស្ត្រី២នាក់ ពួកគេ ជ្រើសចេញពីការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ទើបតែបញ្ចប់កាលពីពេលថ្មីៗកន្លងទៅនេះ ។

ជាមួយគ្នានោះដែរ លោក កែវ រ៉េមមី ប្រធានកិត្តិយស សហព័ន្ធកីឡាតេក្វាន់ដូITFបានទទួលស្គាល់ថា កីឡាករកីឡាការិនីដែលហ្វឹកហាត់ត្រៀមទៅចូលរួមការប្រកួតជើងឯកពិភពលោក នៅទីក្រុងព្យុងយ៉ាង នាខែកញ្ញាខាងនេះ គឺកម្រិតបច្ចេកទេសប្រកួតនូវមានកម្រិត ដូច្នេះចាំបាច់គ្រូបង្វឹកត្រូវជំរុញនិង កែតម្រូវបន្ថែម ដើម្បីឈានទៅទទួលបានជោគជ័យត្រឡប់មកវិញ នាំយក មេដាយជូនជាតិ ៕ សារីម

sew (1) sew (2) sew (3) sew (4) sew (5) sew (6)


ចែករំលែក៖