ព័ត៌មានទាន់ហេតុការណ៍៖

យុទ្ធនាការបង្រ្កាបគ្រឿងញៀនឃាត់ខ្លួន ២នាក់រួមទាំងវត្ថុតាងនិងសម្ភារ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ កំលាំងនគរបាលស្រុកក្រគរនៅតែបន្តបើកយុទ្ធនាការបង្រ្កាបគ្រឿងញៀន ក្នុងនោះកំលាំងឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ រួមទាំងវត្ថុតាង និងសម្ភារផ្សេងៗផងដែរ ដើម្បីបន្តនីតិវិធី។

ប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង១១និង០០នាទីព្រឹក ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៧ ត្រង់ចំណុចកន្លែងជាងប៉ះកង់រថយន្ត ស្ថិតក្នុងភូមិវាលវង់ ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។

លោក វរសេនីយ៍ត្រី ម៉ោល សុទ្ធ អធិការរងទទួលផែនយុទ្ធត្តិធម៌បានឲ្យដឹងថា ក្នុងកិច្ចប្រតិបត្តិសហការគ្នាចុះបង្រ្កាបក្នុងកិច្ចយុទ្ធនាការប្រឆាំងការប្រើប្រាសនិងជួញដូរដោយខុសច្បាប់នូវសារធាតុញៀនខាងលើ ឃាត់ជនសង្ស័យចំនួន ២នាក់ ទី១ ឈ្មោះ ប៊ុត កវ៉ា ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិក្រាំងវែង ឃុំស្នាអន្សា ស្រុកក្រគរ និងទី២ ឈ្មោះ ភាន់ ភាក់ ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិវាលវង់ភូមិ ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។

លោក វរសេនីយ៍ត្រីបន្តថា ក្នុងនោះកំលាំងដកហូតនៅវត្ថុតាង និងសម្ភាររួមមាន ម្សៅក្រាមពណ៏សថ្លា សង្ស័យជាសារធាតុញៀនចំនួន ០២កញ្ចប់ ឧបករណ៍សម្រាប់ការប្រើប្រាស់គ្រឿងញៀនចំនួន មួយកំប្លេ និងម៉ូតូម៉ាក MSX គ្មានស្លាកលេខ លេខតួ 61810298438 លេខម៉ាសុីន JC 61810298438 ចំនួន ០១គ្រឿង (ប៉ុន្តែ) លោក មិនបានបញ្ជាក់អំពីពណ៏សម្បុលម៉ូតូនោះអ្វីទេ។

លោក អធិការរងបន្តទៀតថា ចំពោះករណីបង្រ្កាបឈានដល់ការចាប់ឈត់ដករហូតខាងលើនេះ ទាំងជនសង្ស័យ រួមទាំងវត្ថុតាង និងសម្ភារ បាននាំយកទៅអធិការដ្ឋាននគរបាលស្រុកក្រគរ ដើម្បីបន្តនីតិវិធី និងកសាងសំណុំឯកសារបញ្ជូនទៅការិយាល័យ ជំនាញនៃស្នងការដ្ឋានគរបាលចាត់ការបន្ត៕ ប៉ឹម ពិន

se (2) se (1)


ចែករំលែក៖