ព័ត៌មានទាន់ហេតុការណ៍៖

គណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ចុះរដ្ឋបាលនៅផ្ទះសំណាក់(លីហួរ) ដែលផ្តល់ទីតាំងប្រើប្រាស់គ្រឿងញៀននិងឃាត់ខ្លួនមនុស្ស០៥នាក់

ចែករំលែក៖

ភ្នំពេញ៖ លោកសុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ ដឹកនាំកម្លាំងគណៈញ្ជាការឯកភាពខណ្ឌ និងកម្លាំងសមត្ថកិច្ចប៉ូលិសខណ្ឌបានបន្តបើកយុទ្ធនាការបោសសំអាត និងបង្រ្កាបការជួញដូរគ្រឿងញៀនមួយសបុកធំទៀត នៅក្នុងផ្ទះសំសំណាក់យីហោ (លីហួរ) កាលពីរសៀលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៧ នៅទីតាំងលេខ១០៤ ផ្លូវ៧០កែងផ្លូវរថភ្លើង ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ  ។

កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌបានឲ្យដឹងថា ដោយមានការអនុញ្ញាតពីព្រះរាជអាជ្ញារងសៀង សុខ ទើបកម្លាំងចំរុះរបស់ខណ្ឌបានចុះបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធករណីគ្រឿងញៀនបានចំនួន០៥នាក់ក្នុងនោះ ស្រីម្នាក់ និងវត្ថុតាងថ្នាំញៀនមួយចំនួនរួមទាំងឧបករណ៏ប្រើប្រាស់មួយចំនួននៅតាមបន្ទប់ទាំងអស់ ។

អាជ្ញាធរខណ្ឌដូនពេញបាន្យដឹងទៀតថាបន្ទាប់ពីកម្លាំងជំនាញបានស៊ើបដឹងយ៉ាងច្បាស់ពីទីតាំងលាក់ខ្លួនរបស់ក្រុមជនសង្ស័យជួញដូរនិងប្រើប្រាស់ថ្នាំគ្រឿងញៀនទាំងនោះកំពុងតែលាក់ខ្លួនពួនសង្ងំនិងពពាក់ពពូនគ្នានៅក្នុងផ្ទះសំណាក់យីហោរ(លីហួរ)នោះទើបកម្លាំងគណៈបញ្ជាការឯកភាពបានចុះបង្រ្កាបជាក់ស្តែងដោយឆែកឆេរតាមបន្ទប់មួយចំនួនឃើញថាមានបន្ទប់ខ្លះចាក់សោរជាប់និងខ្លះទៀតឃើញវត្ថុតាងប្រដាប់ប្រើប្រាស់មួយចំនួនព្រមទាំងឃាត់ខ្លួនជនសង្ស័យនាក់

បញ្ជូនទៅអធិការនគរបាលខណ្ឌដូនពេញដើម្បីចាត់ការតាមនិតិវិធី ៕ ស ដារ៉ា

image1 (1) image2 image3 image4 image5 image6 image7 image8 image9 image10 image11 image12


ចែករំលែក៖