ព័ត៌មានទាន់ហេតុការណ៍៖

បូកសរុបលទ្ធផលការងារឆ្នាំ២០១៦ទិសដៅឆ្នាំ២០១៧និងបិទវគ្គបណ្តុះបណ្តាលនាយទាហានរងជំនាញកាំភ្លើងធំជំនាន់ទី៤

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ បញ្ជាការដ្ឋានកាំភ្លើងធំ អគ្គបញ្ជាការបានរៀបចំពិធីបូកសរុបលទ្ធ ផលការងារឆ្នាំចាស់ និងអនុវត្តការងារថ្មី ឆ្នាំ២០១៧ ក្រោមវត្តមានលោកឧត្តម សេនីយ៍ ហីុង ប៊ុនហៀង អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៧ នៅទីតាំងក្នុងភូមិសាស្ត្រ ទន្លេកន្ទិល ឃុំ-ស្រុកសំរោងទង ខេត្ត កំពង់ស្ពឺ ។

លោកឧត្តមសេនីយ៍ឯកសាស្ត្រាចារ្យ បណ្ឌិត ណុប រតនា នាយរងសេនាធិការ បានឲ្យដឹងថា ការហ្វឹកហ្វឺនបណ្តុះបណ្តាល នាយទាហានរងជំនាញកាំភ្លើងធំ ដំណើរ ការរយៈពេល៩ខែ ប្រឡងបញ្ចប់ជាស្ថាពរ មានកម្មសិក្សាការី៥០០នាក់ ។ ដោយ ឡែកវគ្គហ្វឹកហ្វឺនបន្ត ក្នុងឆ្នាំ២០១៧នេះ មានកម្មសិក្សាការី៧៥០នាក់ ចែកចេញជា ៤វគ្គ ។

លោកឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ជំនួសមុខក្រសួងការពារជាតិ អគ្គបញ្ជាការ ខ.ភ.មបានថ្លែងកោតសរសើរ និងវាយ តម្លៃខ្ពស់ចំពោះលទ្ធផល កិច្ចខិតខំប្រឹង ប្រែង បំពេញភារកិច្ចរបស់នាយទាហាន នាយទាហានរង និងពលទាហាន បញ្ជា ការដ្ឋានកាំភ្លើងធំ អគ្គបញ្ជាការទាំងអស់ ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ សម្រេចបានរាល់ភារកិច្ចដ៏ឧត្តុងឧត្តម ដែល រាជរដ្ឋាភិបាល និងប្រមុខកងទ័ពប្រគល់ ជូន ។

ក្រៅពីភារកិច្ចស្នូល ក្នុងការចូលរួម ការ ពារអធិបតេយ្យភាព បូរណភាពទឹកដីនៅ តាមខ្សែបន្ទាត់ព្រំដែន បញ្ជាការដ្ឋានកាំភ្លើង ធំចូលរួមយ៉ាងសកម្ម ក្នុងការកសាងឯក ភាព មានការរីកចម្រើនជាបន្តបន្ទាប់ជា ពិសេសហ្វឹកហ្វឺនពលទាហានសម្រេច បានតាមផែនការ និងទទួលបានលទ្ធផល គួរជាទីមោទនៈ ។

ជាការក្រើនរំឭក លោកឧត្តមសេនីយ៍ អគ្គមេបញ្ជាការបានជំរុញលើកទឹកចិត្ត ដល់នាយទាហាន ពលទាហានកាំភ្លើងធំ ទាំងអស់ ត្រូវបន្តខិតខំបង្កើនស្នាដៃធំៗ បន្ថែមទៀត ទាំងការងារហ្វឹកហ្វឺន ត្រៀម ប្រយុទ្ធ កសាងឯកភាព ពិសេសអនុវត្ត តាមបទបញ្ជាឲ្យបានម៉ឺងម៉ាត់ ឈរលើ មនសិការស្នេហាជាតិ ដោយប្រកាន់ខ្ជាប់ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ខ.ភ.ម ។

ក្នុងឱកាសនោះដែរ គណៈអធិបតី ក៏បានបំពាក់ឋានន្តរស័ក្តិប្រគល់បណ្ណសរសើរ វិញ្ញាបនបត្រ បញ្ចប់វគ្គសិក្សា ជូនដល់កម្ម សិក្សាការី និងឧបត្ថម្ភសម្ភារភស្តុភារមួយ ចំនួនដល់វគ្គសិក្សាផងដែរ ៕ សុខដុម

sokdum


ចែករំលែក៖