ភ្នំពេញ៖ មានការភ្ញាក់ផ្អើលមួយនៅលើបណ្តាញទំនាក់ទំនងហ្វេសប៊ុក បន្ទាប់ពីមានលេចចេញនូវព័ត៌មានថា បងស្រីបង្កើតរបស់តារាសម្តែងសិចស៊ី ដេនី ក្វាន់ គឺអ្នកនាងស្រឿន ចំរើន ហៅចោមក្វាន់ត្រូវបានមន្ត្រីនគរបានធ្វើកាចាប់ឃាត់ខ្លួនក្នុងករណីឆបោក ។
ប្រភពលើកឡើងថាការចាប់ឃាត់ខ្លួននេះត្រូវបានធ្វើឡើងនៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៧ ម៉ោង១០និង៣០នាទីព្រឹក នៅចំណុចមុខក្រសួងការពាជាតិ ផ្លូវសហព័ន្ធរុស្ស៊ី ។ ការចាប់ខ្លួនអ្នកនាង សឿន ចំរើន (ហៅចោមខ្វាន់) តាមដីការនាំខ្លួនរបស់សាលាតំបូងរាជធានីភ្នំពេញលេខ៩៥៧ដចន ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ ក្នុងសំណុំរឿងលេខ៣៤៧៤ ចុះថ្ងៃទី២២ ខែក្កដា ឆ្នាំ២០១៦ ដើម្បីប្រគល់អោយសាលាតំបូងចាត់ការតាមនិតិវិធី បន្ទាប់មកបញ្ជូនទៅមណ្ឌលកែប្រែម២នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧ វេលាម៉ោង១១ព្រឹក។
គួរបញ្ជាក់ដែរថា អ្នកនាងសឿនចំរើន (ហៅចោមខ្វាន់) ភេទស្រីអាយុ៣៧ឆ្នាំ គឺជាបងស្រីបង្កើតរបស់តារាសិចស៊ីដេនីក្វាន់ ហើយក៏ជាអ្នកលេងហ្វេសប៊ុកលេចធ្លោរជាមួយនឹងរូបថតសិចស៊ីជាច្រើន ពិសេសនាងត្រូវបានគេស្គាល់តាមរយៈឃ្លីបវីដេអូខ្លីៗជាច្រើនបន្តបន្ទាប់ ជាមួយនឹងតារាសម្តែងដេនី ក្វាន់និងធ្លាប់បានធ្វើការរិះគន់ និងជេរមិនសំច្ចៃមាត់ទៅកាន់អ្នកលេងហ្វេសប៊ុកដូចគ្នាដែរ ។
ចោមក្វាន់ដែលល្បីរឿងសិចស៊ីផងដែរនោះ ក៏ល្បីនឹងរឿងមុខជំនួញលក់គ្រឿងសង្ហារឹមទីលំនៅផ្ទះលេខ២២៩៣០ផ្លូវណតប្រ៊ីតសង្កាត់ទឹកថ្លាខ័ណសែនសុខរាជធានីភ្នំពេញដែរ ប៉ុន្តែនាងត្រូវបាននាំខ្លួនពីបទឆបោកប្រាក់វិញ ៕ វឌ្ឍនា