ខេត្តកពង់ចាម+ត្បូងឃ្មំុ៖ ដីកាបង្គាប់អោយចាប់ខ្លួនមួយរបស់ចៅក្រមសើុបសួរសាលាដំបូងខេត្តកំពង់ចាម ចេញដោយលោកចៅក្រមសើុបសួរ សោ សុតា ទៅលើជនត្រូវចោទឈ្មោះ សុខ នី ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិស្លាបក្តោង ឃំុជប់ ស្រុក_ខេត្តត្បូងឃ្មំុ ក្នុងសំណំុរឿង រំលោភលើទំនុកចិត្ត និងបន្ទាប់ពីកោះហៅឲ្យចូលឆ្លើយម្តងជាពីដងមិនព្រមចូលខ្លួនមកនោះ ឥឡូវហាក់ដូចជាត្រូវបំភ្លេចចោលដោយក្រុមសម្មត្ថកិច្ចពាក់ពន្ធ័ទាំងពីខេត្ត ត្បូងឃ្មំុនិងកំពង់ចាម ។
ករណីសមត្ថកិច្ចមិនខ្វល់អនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់តុលាការនេះដូចមានអាថ៌កំបាំងអ្វីមួយ ទន្ទឹមនឹងជនត្រូវចោទកំពុងតែមានសេរីភាពដើរហើរ ហើយថែមទាំងប្រកបរបររកសីុឈើប្រណិតយ៉ាងរំភើយពេញស្រុកមេមត់ទៀតផង។
ទាក់ទងនឹងករណីនេះដែរ មិនទាន់អាចសំុការបកស្រាយពីសមត្ថកិច្ចពាក់ពន្ធ័ទាំងពីរខេត្តនេះបានទេ ដោយសារព្យាយាមដែរ តែមិនមានការឆ្លើយតប ហើយដើមបណ្តឹងក៏ដូចមហាជន ដែលដឹងសាច់រឿងនេះ រង់ចាំមើលថា តើការមិនទាន់អនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់ស្ថាបន័កំពូលមួយនេះ របស់ក្រុមសមត្ថកិច្ចពាក់ពន្ធ័ តើដោយសារជនត្រូវចោទឈ្មោះ សុខ នី មានខ្សែគាថាខ្លាំងក្រាស់ធ្វើឲ្យសមត្ថកិច្ចកាន់ដីកាយកទៅអនុវត្តចូលមិនចុះ ឬមួយក្រុមសមត្ថកិច្ចមិនមានថវិកាសំរាប់ចាក់ប្រេងចុះទៅអនុវត្ត ៕ វណ្ណៈ