ព័ត៌មានទាន់ហេតុការណ៍៖

ខណ្ឌរដ្ឋបាលជលផលខេត្តចុះបង្ក្រាបបទល្មើសខុសច្បាប់តាមដងទន្លេ និងឈ្មួញកណ្តាលហើយបង្ហាត់បង្ហាញពីការអន្តរាយផ្សេងទៀត

ចែករំលែក៖

ខេត្តស្ទឹងត្រែង: ខណ្ឌរដ្ឋបាលជលផល ក្រោមការដឹកនាំរបស់លោក វង្ស សាវឿន នាយរងខណ្ឌជលផលនៃមន្ទីរកសិកម្មខេត្ត បានចុះបង្ក្រាបបទល្លើសនេសាទតាមដងទន្លេសេកង់នឹងទន្លេមេគង្គ នឹងទប់ស្កាត់ឈ្មួញកណ្តាល ដើរទិញពីប្រជានេសាទខុសច្បាប់ និងបង្ហាត់បង្ហាញដល់បងប្អូនប្រជាពលរដ្ឋឲ្យដឹងថា នេះជាត្រីឆក់ ឈប់ទិញបរិភោគបន្តទៀត នៅក្នុងផ្សារសាមគ្គីស្ទឹងត្រែង ថ្ងៃទី៦ ខែកុម្ភ: ឆ្នាំ២០១៧ វេលាម៉ោង៧និង៤៥នាទីព្រឹក ។

លោកវង្ស សាវឿន នាយរងខណ្ឌជលផលខេត្តបានឲ្យដឹងថា ការចុុះបង្រាបបទល្មើសនេសាទ និងទប់ស្កាត់ឈ្មួញកណ្តាលទាំងនោះ ផ្សព្វផ្សាយ ក៏ដូចបង្ហាញដល់បងប្អូនប្រជាពលរដ្ឋ ឲ្យគាត់យល់ដឹងអំពីប្រភេទត្រីឆក់ តើវារូបរាង និងមានលក្ខណ:របៀបណា ដើម្បីកាត់បន្ថយ ឬក៏ឈានទៅដល់ ឈប់ប្រើទាំងស្រុ ងប្រភេទម៉ាស៊ីនឆក់ទាំងនេះ វាប៉ះពាល់ដល់ពូជត្រី ហើយវាឈានទៅរកអន្តរាយត្រីកំពុងតែពង វាអាចអាក់ខានការបន្តពូជមួយរដូវ អាចទៅពីររដូវនៃការបន្តពូជរបស់វាក៏មាន ។

លោកបន្តទៀតថា: បើគ្មានអ្នកទិញ ក៏គ្មានអ្នកលក់ បើគ្មានឈ្មួញកណ្តាលទេ ក៏គ្មានអ្នកប្រព្រឹត្តិបទល្មើសនេសាទទាំងនេះដែរ ចំពោះអ្នកឆក់ បើបង្ក្រាបបាន លោកនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការ រួមនឹងវត្ថុតាង ជាក់ស្តែងទៅតាមច្បាប់នៃមាត្រា៩៨ ជាប់គុកពី៣ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី៥លានរៀលទៅ៥០លានរៀល ។ រីឯអ្នកទិញ ហៅថាឈ្មួញកណ្តាល ស្មើនឹងរួមគំនិត ដាក់ទោសឲ្យពី១ខែទៅ១ឆ្នាំ ។

ការចុះបង្ក្រាបនេះ លោកអនុវត្តន៍បន្តរហូត ដូចភ្លៀងរលឹម ចាប់ពីរចុងខែមករា រហូត ទាល់តែអ្នកប្រព្រឹត្តទាំងនោះ រាងចាល ឬឈប់ប្រព្រឹត្តបន្តទៅទៀត ដោយមានកិច្ចសហការពីរសមត្ថកិច្ចផងដែរ។

គួររំលឹក ករណីបង្ក្រាបបទល្មើសជលផលខាងលើនេះ ហាក់បីដូចជាមិនរាងចាល បង្ក្រាបឯមុខ កើតមាននៅក្រោយ ។ ជលផលចេញផុត បទល្មើសទាំងនោះកើតវិញដដែល ព្រោះឈ្មួញកណ្តាលដើរដាក់ទុន ឬខ្លះទៀតទិញម៉ាស៊ីនទាំងនោះឲ្យរកក៏មាន ហើយម្យ៉ាងវិញទៀត មានសមត្ថកិច្ចនៅពីក្រោយខ្នងដាក់ខែ ដាក់ង៉ៃ ទើបការបង្ក្រាបរបស់ជំនាញជលផល មានការលំបាក នឹងយឹតយ៉ាវ ដោយមានការពន្យារពេលពីសមត្ថកិច្ចគ្រប់ទីកន្លែង និងតាមតំបន់នីមួយៗ ដែលពួគគាត់គ្រប់គ្រង ទើបធ្វើឲ្យការបង្រាបរបស់ជលផលបរាជ័យ ភាគច្រើនបង្ក្រាបបានតែសម្ភារ:បន្តិចបន្តួចតែប៉ុណ្ណោះ ឯជនប្រព្រឹត្តតែងតែរួចខ្លួន ៕ មាស សុផាត

se (1) se (2) se (3) se (4) se (5) se (6) se (7) se (8) se (9)


ចែករំលែក៖