ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ៣នាក់ក្នុងចំណោម៧នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនក្រោយពីធ្វើតេស្តិ៍ទឹកនោមមានសារធាតុញៀន

ចែករំលែក៖

ខេត្តស្វាយរៀងៈ ជនសង្ស័យ៣នាក់ ក្នុងចំណោម៧នាក់ ត្រូវបានសមត្ថកិច្ចនគរបាលក្រុងបាវិត ឃាត់ខ្លួនបន្ទាប់ពីធ្វើតេសទឹកនោមមានសាធាតុញៀនក្នុងខ្លួន កាលពីវេលាម៉ោង១១និង៣៥នាទីយប់ ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៧ នៅសង្កាត់ក្រុងបាវិត។

យោងតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានអោយដឹងថា ជនសង្ស័យទាំង៣នាក់ មានឈ្មោះចេក ចំណាន ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិត្រពាំងក្របៅ ឃុំផ្លុងកំពត ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ២ឈ្មោះ រស់ សំកុល ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរបុគ្គលិកកាសុីណូហ្គោឡាក់សុី មានទីលំនៅភូមិស្រះវង់ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង និងឈ្មោះ តោ ឌីណែត ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរបុគ្គលិកកាសីុណូហ្គោឡាក់សុី មានទីលំនៅភូមិជ្រោយអំពិល ឃុំក្បាលកោះ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

ប្រភពបន្តថា កំលាំងសមត្ថកិច្ចអធិការដ្ឋាននគរបាលក្រុងបាវិតដឹកនាំដោយលោកវរៈសេនីយ៍ត្រី កៅ ហ៊ន អធិការរងនគរបាលក្រុងបាវិត បានចុះអនុវត្តវិធានការរដ្ឋបាលនៅប៉ុស្តិ៍ នគរបាលរដ្ឋបាលបាវិត នាំខ្លួនមុខសញ្ញាសង្ស័យប្រើប្រាស់គ្រឿងញៀន បានចំនួន៧នាក់ ស្រី១នាក់ យកមកប៉ុស្តិ៍ដើម្បីធ្វើតេស្តិ៍ទឹកនោមឃើញវិជ្ជមានចំនួន៣នាក់ ខាងលើនេះហើយប្រុស ស្រីផ្សេងទៀត សមត្ថកិច្ចបានអោយត្រឡប់ទៅផ្ទះវិញផងដែរ។

បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនបណ្តោះអាសន្ន នៅប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិតដើម្បីបំពេញសំណុំរឿងបញ្ជូនទៅការិយាល័យជំនាយខេត្តចាត់ការបន្តតាមច្បាប់ ៕ យឹម សុថាន

s ve


ចែករំលែក៖