ភ្នំពេញ៖ ក្រុមគ្រូពេទ្យជំនាញផ្នែកជំងឺស្អិតពោះវៀន នៃមន្ទីរពេទ្យព្រះកុសុមៈ បានអះអាងថា កីឡាករជនពិការប្រភេទជT46 ប៉ុង ហុង ម្ចាស់មេដាយមាស និងសំរឹទ្ធិពីព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី៨នៅប្រទេសសិង្ហបុរី កាលពីឆ្នាំ២០១៥កន្លងទៅ អាចបន្តការហ្វឹកហាត់ជាធម្មតាវិញបាន បន្ទាប់ ពីវោះកាត់ជំងឺចាស់ គឺជំងឺពោះវៀនស្អិត ហើយបន្តសម្រាបរយៈពេល២ទៅ៣ខែប៉ុណ្ណោះ ។ នេះបើតាមការបញ្ជាក់ពីសំណាក់លោក យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉រ៉ាឡាំពិកកម្ពុជា បន្ទាប់ពីបានចុះទៅសួរសុខទុកកីឡាករ ប៉ុង ហុងដល់មន្ទីរពេទ្យព្រះកុសុមៈ កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៧។
លោកយី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកម្ពុជា មានប្រសាសន៍អោយដឹងថា កីឡាករប៉ុង ហុង គឺជាកីឡាករជនពិការឆ្នើមមួយរូបដែលធ្លាប់បានដណ្តើម យកមេដាយមាស១គ្រឿង និងមេដាយសំរឹទ្ធិ១គ្រឿង ពីព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម នៅប្រទេសសិង្ហបុរី កាលពីឆ្នាំ២០១៥កន្លងទៅ។ កីឡាករប៉ុង ហុង គឺជាកីឡាករសំខាន់សម្រាប់ការហ្វឹកហាត់ត្រៀម ទៅចូលរួមប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី៩ នៅប្រទេសម៉ាឡេស៊ីដែលប្រព្រឹត្តទៅនាខែកញ្ញាឆ្នាំ២០១៧នេះ។
លោកអគ្គលេខាធិការ បានបន្តថា កីឡាកររូបនេះ គឺជាក្តីសង្ឈឹមតែម្នាក់គត់ ក្នុងការដណ្តើមយកមេដាយមាសក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី៩ លើប្រភេទកីឡាអត្តពលកម្ម វិញ្ញាសាររត់ចម្ងាយផ្នែកបុរស។
លោកបញ្ជាក់ថា ម្ចាស់មេដាយមាសរូបនេះ ត្រូវបានវោះកាត់ចំនួនលើក៣ហើយ គឺលើកទី១ មុនឆ្នាំ២០០០វះកាត់កដៃម្ខាងចោល ដោយសារត្រូវគ្រប់យុទ្ធភ័ណ្ឌ លើកទី២វះកាត់ជម្ងឺពោះវៀតស្អិតនៅឆ្នាំ២០០៨ និងលើកទី៣ វះកាត់ជម្ងឺពោះវៀនស្អិតដដែល។
លោកអគ្គលេខាធិការប្រាប់ថា បើតាមសម្តីគ្រូពេទ្យបញ្ជាក់ថា ប៉ុង ហុង អាចបន្តការហ្វឹកហាត់បានក្រោយពីសម្រាក់ព្យាបាលរយៈពេល២ខែ ចាប់ពីខែទី៣តទៅ ប៉ុង ហុង អាចហ្វឹកហាត់សមប្បន្តិចម្តងៗ ដូខកីឡាករដទៃទៀតបានហើយ ។
ម្ចាស់មេដាយមាស រត់ប្រណាំងចម្ងាយ៤០០ម៉ែត្រ និងមេដាយប្រាក់រត់ចម្ងាយ១០០ម៉ែត្រ លើប្រភេទពិការT46 ព្រឹត្តិការអាស៊ានប៉ារ៉ាហ្គេម ប្រទេសសង្ហបុរី កាលពីឆ្នាំ២០១៥ កីឡាករ ប៉ុង ហុង បានចូលវះកាត់ ព្យាបាលជំងឺស្អឹតពោះវៀត នៅមន្ទីរពេទ្យ ព្រះកុស្សមៈ ក្រោយពីមានអាការៈចុកចាប់ខ្លាំង កាលពីថៃ្ង ច័ន្ទ ទី៦ កុម្ភៈ នៅពេលដែលបញ្ចប់ការហ្វឹកហាត់។
លោក យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកម្ពុជា មានប្រសាសន៍អោយដឹងថា កីឡាករប៉ុង ហុង គឺជាកីឡាករជនពិការឆ្នើមមួយរូបដែលធ្លាប់បានដណ្តើម យកមេដាយមាស១គ្រឿង និងប្រាក់មួយគ្រឿង ពីព្រឹត្តិការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម នៅប្រទេសសង្ហបុរី នៅឆ្នាំ២០១៥ ហើយក៍ជាកីឡាករកំពុងហ្វឹកហាត់ត្រៀម ដើម្បីទៅចូលរួមប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី៩ នៅប្រទេសម៉ាឡេស៊ីដែល និងប្រព្រឹត្តិទៅ នៅខែ កញ្ញា ឆ្នាំ២០១៧ខាងមុខនេះ ។
លោក អគ្គលេខាធិការ បន្តថា កីឡាកររូបនេះ គឺជាក្តីសង្ឈឹមតែមួយគត់ ក្នុងការដណ្តើមយកមេដាយមាសពីព្រឹត្តិការអាស៊ានប៉ារ៉ាហ្គេមនៅ នៅប្រទេសម៉ាឡេស៊ី លើប្រភេទកីឡាអត្តពលកម្ម លើវិញ្ញាសាររត់ចម្ងាយបុរស។ ព្រោះកីឡាករ ប៉ុង ហុង គឺជាកីឡាករមួយរូប ដែលមានការតស៊ូហ្វឹកហាត់ មិនដែលរាថយឡើយ ថែមទាំងបានបង្កើតកម្រឹតល្បឿនល្អជាងមុនទៀតថែមទៀតផង។
ការចូលទទួលការវះកាត់របស់ម្ចាស់មេដាយមាសរូបនេះ គឺជាលើកទី៣ហើយ ដោយលើកទី១ មុនឆ្នាំ២០០០វះកាត់កដៃម្ខាងចូល ដោយសារត្រូវគ្រប់អាវុធយុទ្ធភ័ណ្ឌ លើកទី២វះកាត់ជម្ងឺពោះវៀតស្អឹតនៅ ឆ្នាំ២០០៨ និងលើកទី៣ វះកាត់ជម្ងឺពោះវៀនស្អិតដែលជាជម្ងឺចាស់។ លោក អគ្គប៉ារ៉ាឡាំពិក បញ្ជាក់ទៀតថា នៅពេលនេះអាការៈរបស់កីឡាករ ប៉ុង ហុង មានសភាពគ្រាន់បើហើយ ២ឬ៣ថ្ងៃទៀតគាត់អាចចេញទៅផ្ទះបាន ហើយ២ខែ ក្រោយទើបវេជ្ជបណ្ឌិតអោយបន្តការហ្វឹកហាត់ដូចធម្មតា។
ជាមួយនិងការនិងការចូលរួមហ្វឹកហាត់សាជាថ្មីរបស់កីឡាករប៉ុងហុង នៅពេលខាងមុខនេះ លោកនៅតែរំពឹងថា កីឡាករប៉ុងហុង និងដណ្តើមយកមេដាមាសជូនជាតិមាតុភូមិក្នុងនាមកីឡាករជនពិការម្នាក់ ដែលខិតខំប្រឹងប្រែងលះបង់គ្រប់ពេលវេលា ដើម្បីអាជីពមួយនេះ។ លោក បន្ថែមថា អីឡូវនេះ កីឡាករប៉ុងហុង បានចំណាយថវិកា ដែលទទួលបានមកពីប្រាក់រង្វាន់អស់ កាលពីឆ្នាំ២០១៥នោះ ចាយវាយទប់ទល់ជីវភាពអស់ អីឡូវនេះប្រពន្ធរបស់ គាត់កំពុងតែជួបនូវបញ្ហាខ្វះខាតមានតែទឹកភ្នែកមួយមុខគត់លើកដៃសំពោះបន់ស្រន់សំពះបួងសួងសុំអោយប្តីឆាប់ជា។ ជាមួយគ្នានេះដែរ លោក យីវាសនា អោយសប្បុរសជនចូលរួមឧបត្ថម្ភ ដើម្បីគាំទ្រជីវភាពដល់កីឡាករប៉ុងហុងដែលកំពុងមានជម្ងឺ។ លោក ក៏បានថ្លែងអំណរគុណចំពោះ មន្ទីរពេទ្យព្រះកុស្សមៈដែលបានព្យាបាលវះកាត់ជូនកីឡាករប៉ុងហុងដោយមិនយកថវិកា ៕ សារីម