ព័ត៌មានទាន់ហេតុការណ៍៖

នារី​ខារ៉ាអូខេ​ជួញដូរ​គ្រឿងញៀន​ ត្រូវ​បញ្ជូន​ទៅ​ពន្ធនាគារ​

ចែករំលែក៖

ខេត្តកណ្តាល: នារីខារ៉ាអូខេម្នាក់ ដែលពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនខុសច្បាប់ ត្រូវបានបញ្ជូនទៅឃុំខ្លួនដាក់ពន្ធនាគារ កាលពីថ្ងៃទី០៧ ខែកុម្ភៈ ដើម្បីរង់ចាំការស៊ើបអង្កេតបន្តទៀត ។

មន្ត្រីតុលាការ បញ្ជាក់ថា នារីរូបនេះ ត្រូវបានលោក គឹម ម៉េង ជាចៅក្រមស៊ើបសួរ សម្រេចឃុំខ្លួន ក្រោមការចោទប្រកាន់ពីបទរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន តាមមាត្រា៤០ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។

ជនសង្ស័យមានឈ្មោះ ទី នីកា ភេទស្រី អាយុ១៧ឆ្នាំ ត្រូវបាននគរបាលស្រុកកោះធំ ឃាត់ខ្លួនកាលពីយប់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចភូមិកោះទៀវ”ខ” ឃុំសំពៅពូន ស្រុកកោះធំ ។

សមត្ថកិច្ច បញ្ជាក់ថា សមត្ថកិច្ចជំនាញនគរបាលស្រុកកោះធំ បានចល័តល្បាតក្នុងភូមិសាស្ដ្រខ្លួនគ្រប់គ្រង ពេលនោះបានទទួលព័ត៌មានពីមហាជនថា មានការលក់ និងចែកចាយគ្រឿងយ៉ាងសកម្មនៅចំណុចផ្ទះរបស់ឈ្មោះ ស្រឿន ចាន់ថន ក្នុងភូមិកោះទៀវ”ខ”ឃុំសំពៅពូន ស្រុកកោះធំ ។ ពេលនោះសមត្ថកិច្ចជំនាញបានសហការជាមួយកម្លាំងប៉ុស្ដិ៍សំពៅពូន ចុះដល់ចំណុចកើតហេតុខាងលើ ហើយបានឃាត់ខ្លួនជនសង្ស័យ ម្នាក់ ឈ្មោះ ទី នីកា រួចត្រួតពិនិត្យរកឃើញថ្នាំញៀនប្រភេទម៉ាទឹកកក៦កញ្ចប់តូចនៅក្នុងកញ្ចប់បារីហ្វីន និងសម្ភារ:កែច្នៃសម្រាប់ ប្រើប្រាស់គ្រឿងញៀនមួយចំនួន ៕ ចេស្តា

sre


ចែករំលែក៖