ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL) បានប្រគល់រង្វាន់លើកទឹកចិត្តលើកទី១ជូនអ្នកណែនាំរោងការរបស់ខ្លួន

ចែករំលែក៖

 

ភ្នំពេញ៖ កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧ នៅក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL) បានរៀបចំកម្មវិធីប្រគល់រង្វាន់លើកទឹកចិត្តលើកទីមួយ ជូនដល់អ្នកណែនាំរោងការ ដែលបានណែនាំស្រាបៀរ របស់ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL) ដូចជា Heineken, Tiger, ABC, Anchor, Gold Crown និងGold Crown Stout ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ ។ ដោយមានការអញ្ជើញចូលរួមពីថ្នាក់គ្រប់គ្រងក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL) ដៃគូអាជីវកម្ម ដែលបានឈ្នះរង្វាន់ភ្ញៀវកិត្តិយសនិងអ្នកសារព័ត៌មានជាច្រើន ។

ការប្រគល់រង្វាន់លើកទីមួយនេះ មានរង្វាន់ជារ៉ឺម៉កកង់បី បិទស្លាកសញ្ញាស្រាបៀរ Anchor ដ៏ស្រស់ស្អាត ដែលមានផ្ទុកស្រាបៀរ Anchor ដប៨០កេសចំនួន៣រង្វាន់ ដែលបានធ្វើការចាប់រង្វាន់នេះ ក្នុងកម្មវិធី Special Concert របស់ទូរទស្សន៍ហង្សមាស កាលពីថ្ងៃអាទិត្យ ទី២២ ខែមករា ឆ្នាំ២០១៧ កន្លងមក ។

លោក ជា សុខអាន ជាអ្នកណែនាំរោងការម្នាក់ ក្នុងចំណោមអ្នកណែនាំរោងការបីនាក់ ដែលបានឈ្នះរង្វាន់ពីកម្មវិធីពិសេសនេះ បានមានប្រសាសន៍ថា គាត់មានអារម្មណ៍រំភើបយ៉ាងខ្លាំង នៅពេលដឹងថា ខ្លូនត្រូវរង្វាន់ហើយគាត់នឹងខិតខំបន្តណែនាំស្រាបៀររបស់ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL) ឲ្យបានច្រើនទៀត ដែលមានស្រាបៀរ Heineken, Tiger, ABC, Anchor, Gold Crown និងGold Crown Stout ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ដើម្បី អាចមានឱកាសឈ្នះរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ពីកម្មវិធីនេះ ។

អ្នកណែនាំរោងការរបស់ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL) ដែលមិនទាន់ឈ្នះរង្វាន់សូមកុំអាលអស់សង្ឃឹម ព្រោះនៅមានការចាប់រង្វាន់២លើកទៀត នៅខែមេសា និងកក្កដា ឆ្នាំ២០១៧។ ដូច្នេះសូមបន្តណែនាំរោងការឲ្យទិញស្រាបៀរ Heineken, Tiger, ABC, Anchor, Gold Crown និងGold Crown Stout សម្រាប់អាពាហ៍ពិពាហ៍។ ពិសេសជាងគេ លោកអ្នកនឹងឈ្នះរង្វាន់រថយន្តដឹកទំនិញខ្នាតតូចជាមួយ Anchor កំប៉ុង១៥០កេស សម្រាប់អ្នកណែនាំរោងការរបស់ CBL រូបណាដែលបានណែនាំរោងការច្រើនជាងគេ។

ដើម្បីចូលរួមកម្មវិធីនេះ ម្ចាស់ហាងលក់ភេសជ្ជៈអ្នកផ្គត់ផ្គង់ម្ហូប (ចុងភៅ) មិត្តភ័ក្តិ និងអ្នកផ្សេងៗទៀត គ្រាន់តែណែនាំស្រាបៀររបស់ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL) ដូចជាHeineken, Tiger, ABC, Anchor, Gold Crown និងGold Crown Stout ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ និងចុះឈ្មោះមកកាន់ក្រុមការងារបម្រើសេវាអតិថិជនរបស់ក្រុមហ៊ុនផលិតស្រាបៀរ កម្ពុជា CBL តាម011 222 400 / 011 333 500ដូចនេះលោកអ្នកនឹងមានឱកាសចូលរួមក្នុងកម្មវិធីនេះ ។ ការចាប់រង្វាន់លើកទីពីរ នឹងប្រារព្ធធ្វើឡើងនៅខែមេសាការចាប់រង្វាន់ លើកទីបីនៅខែកក្កដា និងការផ្តល់រង្វាន់ធំនៅខែតុលា ឆ្នាំ២០១៧ ខាងមុខនេះ ។

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទង011 222 400 / 011 333 500៕ វឌ្ឍនា

ves (4) ves ves (1) ves (2) ves (3)


ចែករំលែក៖