ព័ត៌មានទាន់ហេតុការណ៍៖

ចេះតែទុកចិត្តគេងាយៗពេក ទីបំផុតអស់ខ្លួន អស់ប្រាណ 

ចែករំលែក៖

 

ភ្នំពេញ៖ នារីរងគ្រោះម្នាក់ ត្រូវបានបុរសសង្ស័យ២នាក់ លួងលោមយកទៅរំលោភបានសម្រេច ហើយក៏ត្រូវបាននារីរងគ្រោះនោះមកប្ដឹងសមត្ថកិច្ចអោយឃាត់ខ្លួន ។

ហេតុការណ៍នេះឡើងកាលពីរវេលាម៉ោង១១និង៤០យប់ ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៧ ជិតការដ្ឋានក្រឡុកស៊ីម៉ង់ត៍ម៉ុងរិទ្ធី ឋិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌខណ្ឌដង្កោ បានឲ្យដឹងថា ជនសង្ស័យទី១មាន ឈ្មោះ សុក ពិសី ភេទប្រុស អាយុ២០ឆ្នាំ មុខរបរព្រួឡានក្រឡុកស៊ីម៉ង់ត៍ ស្នាក់នៅភូមិកើតហេតុខាងលើ (ជាអ្នករំលោភ )។ ជនសង្ស័យទី២ មានឈ្មោះ វុន វុទ្ធី ភេទប្រុស អាយុ២៩ មុខរបរ ព្រួឡានដូចគ្នា ស្នាក់ជាមួយគ្នា ។ ចំណែកស្ត្រីរងគ្រោះមានឈ្មោះ ឆ.រ. អាយុ២៤ឆ្នាំ ។

បើតាមសម្ដីពីស្ត្រីរងគ្រោះបានអោយដឹងថា កាលពីថ្ងៃកើតហេតុ រូបនាងបានផឹកស៊ីជាមួយមិត្តភក្តិនៅផ្សាឯករាជ្យ៣ ពេលដែលផឹកស៊ីចប់ នាងក៏បានអោយមិត្តភក្តិជួនមកលេងផ្ទះមត្តភក្តិម្នាក់ទៀត ដែលនៅភូមិកើតហេតុខាងលើ ស្រាប់មកដល់ជិតផ្ទះមិត្តភក្តិរបស់នាង ដោយផ្លូវចូលជ្រៅ ហើយស្ងាត់ នាងក៏បានអោយមិត្តភក្តិដែលជួននាងមកនោះត្រឡប់ទៅវិញទៅ ។

ក្រោយមករូបគេបានដើរទៅដោយខ្លួនឯងបានហើយ ពេលដែលកំពុងតែដើរ ស្រាប់តែលេចមុខជនសង្ស័យពីរនាក់ខាងលើ ជិះម៉ូតូពីរគ្រឿងមកសួរថាអូនស្រីទៅណានឹងតែម្នាក់ឯង ហើយផ្ទះដល់ណាអោយបងជូនទៅទេ ពេលនោះនាងបានឆ្លើយតបទៅវិញថា ខ្ញុំទៅលេងផ្ទះមិត្តភក្តិដែលនៅក្បែរការដ្ឋានក្រឡុកស៊ីម៉ង់ត៍ម៉ុងរិទ្ធី រួចមកជនសង្ស័យទាំងពីរថា ខ្ញុំក៏នៅការដ្ឋាននោះដែរ ជិះម៉ូតូជាខ្ញុំមក ខ្ញុំជូនទៅ ។

ជនរងគ្រោះបន្តថា ដោយមានការទុកចិត្ត នាងបានសម្រេចជិះម៉ូតូជាមួយឈ្មោះ សុក ពិសី ម៉ូតូម៉ាកគុបជ្រុង ពណ៌ស ពាក់ស្លាក លេខ គ ៧៥៦១ កណ១ ចំណែកឈ្មោះវុន វុទ្ធី ជិះម៉ូតូម៉ាក MSX ពណ៌សលាយខ្មៅ ពាក់ស្លាកលេខ ត្បួងឃ្មុំ 1.D ៤៩៤០ ជិះតាមក្រោយ រួចមកជនសង្ស័យទាំងពីរនោះ មិនបានជូននាងទៅផ្ទះទេ បែរជាដឹករូបនាងទៅកន្លែងស្ងាត់ហើយអោយនាងចុះពីលើម៉ូតូ ពេលនោះក៏ឈ្មោះសុក ពិសី ធ្វើសកម្មភាពរំលោភរហូតបានសម្រេច ដោយឈ្មោះ វុន វុទ្ធី ជាអ្នកឈរមើលផ្លូវ ពេលដែលរំលោភរួច ឈ្មោះសុក ពិសី បានគំរាមមិនអោយប្រាប់អ្នកណាអោយសោះ បើហ៊ានប្រាប់គេនឹងសម្លាប់ចោល ហើយបានដឹកនាងមកដាក់នៅប៉ុស្តិ៍យាមនៅមុខការដ្ឋានរួចពួកគេក៏ចូលការដ្ឋានធ្វើដូចជាមិនដឹងរឿងអី។

ពេលដែលទៅផ្ទះមិត្តភក្តិនាងបានយករឿងរ៉ាវនេះ ទៅមិត្តភក្តិរបស់នាងនឹងបានទៅដាក់ពាក្យបណ្ដេងនៅប៉ុស្តិ៍នគរបាលព្រៃស ក្រោយពីទទួលបានពាក្យបណ្ដឹងពីរស្ត្រីរងគ្រោះលោក ស៊ុំ សិរី ជាមេប៉ុស្តិព្រៃស បានដាក់កម្លាំងចុះទៅចាប់ជនសង្ស័យទាំងនៅក្នុងការដ្ឋានក្រឡុកស៊ីម៉ង់ត៍យកមកសួរនាំនៅប៉ុស្តិ៍ព្រៃស ។

ក្រោយពីសួរនាំរួចនៅមុខសម្ថត្ថកិច្ចជនសង្ស័យទាំង២នាក់បានឆ្លើយសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពរំលោភទៅនារីរងគ្រោះពិតប្រាកដមែន ពេលដែលបានចម្លើយសារភាពជនសង្ស័យទាំងនាក់ត្រូវបានបញ្ជូនបន្តទៅកាន់អធិរដ្ឋានខណ្ឌដង្កោដើម្បីចាត់ការបន្ត។

បច្ចុប្បន្នជនសង្ស័យទាំងនាក់កំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ ៕ ភារ៉ា ដង្កោ

IMG_5031

IMG_5035 IMG_5032 IMG_5036


ចែករំលែក៖