ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងៗលេងដុតសំរាមរាលឆេះផ្ទះមួយខ្នងម៉ត់

ចែករំលែក៖

ខេត្តបាត់ដំបង ៖ ក្មេងៗដុតសំរាមលេងបណ្តាលឲ្យរាលដាលឆេះផ្ទះធ្វើអំពីឈើ ប្រក់ស័ង្កសីជញ្ជាំងស្បូវទំហំ៦គុណ៩ម៉ែត្រម៉ត់ដែលហេតុការណ៍ភ្លើងឆេះផ្ទះនេះបានកើតឡើងកាលពីរសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៧ នៅក្រុមទី២២ ភូមិភ្នំគល់ ឃុំកន្ទឺ២ ស្រុកបាណន់ ។ ករណីនេះបានធ្វើឲ្យស្ត្រីម្ចាស់ផ្ទះសន្លប់ ដោយយំសោកស្តាយទ្រព្យសម្បត្តិដែលខំរកបានដោយលំបាក ។

លោកអនុសេនីយ៍ឯក វ៉ើយ ចំរើន មេបញ្ជាការរងកងអាវុធហត្ថស្រុកបាណន់ បានឲ្យដឹងថា ផ្ទះដែលឆេះនេះមានសមា ជិក៨នាក់ គឺម្តាយ ឈ្មោះ យ៉េន ប៉ិច អាយុ ៧០ឆ្នាំ និងកូនស្រី ឈ្មោះ ហឿន មុំ អាយុ ២៩ឆ្នាំមានប្តី និង កូនប្រុស បីនាក់ក្នុងបន្ទុក ។

លោកបានបន្តថា ករណីនេះកើតឡើង សង្ស័យបណ្តាលមកពីក្មេងៗដុតសំរាមលេង ហើយរាលដាលទៅឆេះ ខណៈមនុស្សចាស់មិននៅផ្ទះចេញទៅធ្វើការខាងក្រៅ។ ទំហំនៃការខូចខាតមានឆេះអង្ករ៥០គីឡូក្រាម ទូរទស្សន៍សខ្មៅមួយគ្រឿង និង សម្ភារប្រើប្រាស់ក្នុងផ្ទះទាំងស្រុង គឺនៅ សល់តែខោអាវមួយចង្កេះប៉ុណ្ណោះ ។

គួរបញ្ជាក់ថា ស្ត្រីឈ្មោះ ហឿន មុំ ជាម្ចាស់ផ្ទះព្រោះតែមានការសោកស្តាយទ្រព្យសម្បត្តិគាត់ពេកយំរហូតសន្លប់បាត់ស្មារតី ៕ សហការី

1


ចែករំលែក៖