ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជាបាន ស្នើឲ្យធនាគារជាតិនៃកម្ពុជា ដែលមានលោក ជា ចាន់តូ ជាអគ្គទេសាភិបាលចាត់ចែង អប់រំប្រជាពលរដ្ឋឲ្យឈ្វេងយល់ពិតប្រាកដអំពីស្ថាប័នមីក្រូហិរញ្ញវត្ថុ ហើយត្រូវពិនិត្យ មើលទិដ្ឋភាពច្បាប់ប្រឆាំងជនណាដែលដើរឃោសនាថា ស្ថាប័នមីក្រូ ហិរញ្ញវត្ថុជារបស់រដ្ឋ។
ថ្លែងនៅក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា នៅវត្តព្រែកប្រា សង្កាត់ព្រែកប្រា ខណ្ឌ ច្បារអំពៅ រាជធានីភ្នំពេញ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ស្ថាប័ន មីក្រូហិរញ្ញវត្ថុទាំងអស់មិនមែនជារបស់រដ្ឋ នោះទេ។ នោះគឺជារបស់វិស័យឯកជន ហើយបានជំរុញឲ្យធនាគារជាតិនៃកម្ពុជា ធ្វើយ៉ាងណាឲ្យស្ថាប័នមីក្រូហិរញ្ញវត្ថុទាំង អស់ពន្យល់ទៅប្រជាពលរដ្ឋឲ្យច្បាស់អំពី ចំណុចនេះ។
សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែង កត់សម្គាល់ទៀតថា ដើម្បីកុំឲ្យបំណុល វាវ័ណ្ឌក អ្នកខ្ចីត្រូវពិនិត្យអំពីលទ្ធភាពនៃ ការសង ហើយស្ថាប័នមីក្រូហិរញ្ញវត្ថុទាំង អស់ត្រូវតែពិនិត្យឲ្យច្បាស់ថា ប្រជាពលរដ្ឋ គាត់ខ្ចីយកទៅធ្វើអី?
បើតាមប្រសាសន៍របស់សម្តេចតេជោ គឺរាជរដ្ឋាភិបាលមិនលើកទឹកចិត្តឲ្យពល រដ្ឋខ្ចីដើម្បីទិញសម្ភារ ដូចជា ម៉ូតូ រថយន្ត នោះទេ។ សម្តេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបាន ប្រកាសជាសាធារណៈថា “គ្រឹះស្ថានមីក្រូ ហិរញ្ញវត្ថមិនមែនជារបស់រដ្ឋទេ គឺជារបស់ ឯកជន។ រដ្ឋមានតែធនាគារជាតិមួយ ប៉ុណ្ណោះ ហើយក៏មិនប្រតិបត្តិការផ្តល់ ប្រាក់កម្ចីដែរ”។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ ថា “សូមប្រជាពលរដ្ឋកុំមានការយល់ច្រឡំ ពីរឿងនេះទៀតអី ហើយគ្រឹះស្ថានមីក្រូហិរញ្ញ វត្ថុទាំងអស់ត្រូវបញ្ជាក់ថាខ្លួនជាឯកជន មិនមែនជាស្ថាប័នរបស់រដ្ឋឡើយ”។
សម្តេចតេជោ ហ៊ុន សែន បានតម្រូវឱ្យ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុសរសេរអក្សរធំៗថា “របស់ឯកជន” និងត្រូវនិយាយប្រាប់ ពលរដ្ឋមុនគេពេលប្រជាពលរដ្ឋទៅខ្ចីលុយ ថាខ្លួនជាឯកជន។
សម្តេចតេជោ ហ៊ុន សែន បានហៅការ សន្យារបស់បក្សប្រឆាំងលុបចោលបំណុល ពីធនាគារពេលខ្លួនជាប់ឆ្នោត គឺជានយោ បាយបោកប្រាស់៕ ហេង សូរិយា