ខេត្តមណ្ឌលគិរី៖ អាជ្ញាធរខេត្តមណ្ឌល គិរីបានបង្កើតគណៈកម្មការចុះត្រួតពិនិត្យ ករណីលោកយន់ សារ៉ោម ប្រធានមន្ទីរអភិ វឌ្ឍន៍ជនបទដែលកំពុងធ្វើសកម្មភាពកាប់ រានដីព្រៃសហគមន៍ទំហំជាង១០០ហិកតា នៅភូមិស្រែអីុ សង្កាត់រមនា ក្រុងសែន មនោរម្យ។
លោកយន់ សារ៉ោម ប្រធានមន្ទីរអភិ វឌ្ឍន៍ជនបទខេត្តមណ្ឌលគិរីរងការចោទ ប្រកាន់ពីសហគមន៍នៅសង្កាត់រមនា ក្រុង សែនមនោរម្យថាកំពុងប្រើអំណាចកាប់រុក រានទន្ទ្រានដីព្រៃសហគមន៍ជាង១០០ហិកតា នៅភូមិស្រែអីុ សង្កាត់រមនា ក្រុងសែន មនោរម្យ ខេត្តមណ្ឌលគិរី យកធ្វើជាកម្ម សិទ្ធផ្ទាល់ខ្លួនយ៉ាងរំភើយគ្មានញញើត ច្បាប់ឡើយ បើទោះបីដីព្រៃនោះស្ថិតនៅ ក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថានឬ គ្រប់គ្រងដោយរដ្ឋបាលព្រៃឈើក៏ដោយ។
បើតាមមន្ត្រីរដ្ឋបាលសាលាខេត្តមណ្ឌល គិរីបានឲ្យដឹងថា គណៈកម្មការចម្រុះរបស់ ខេត្តបានចុះទៅពិនិត្យដល់ទីតាំងក្នុងតំបន់ ដីព្រៃកំពុងរងការកាប់បំផ្លាញនោះហើយ និងចាត់វិធានការតាមផ្លូវច្បាប់កាលពី ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៧ ដោយវាស់វែង ដីព្រៃឈើដែលកាប់បំផ្លាញបានប្រមាណ ជាង៤០ហិកតា និងបន្តវាស់វែងនៅថ្ងៃទី៨ ខែកុម្ភៈនេះបន្តទៀត។
លោក រយើម ផ្យើល ប្រធានសហគមន៍ ជនជាតិភាគតិចព្នង និងសហគមន៍ការពារ ព្រៃឈើនៅភូមិពូត្រុំទី២ និងលោក ត្រក់ ពើក ប្រធានសហគមន៍ចុះបញ្ជីដីធ្លីជនជាតិ ដើមភាគតិចព្នងស្រែអីុ និងលោកមេភូមិក៏ ដូចជាប្រជាពលរដ្ឋទាំងពីរភូមិខាងលើបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងរឿងបាត់ បង់ដីព្រៃសហគមន៍ដោយសារមន្ត្រីមាន អំណាចដូចជាលោកយន់ សារ៉ោម ប្រធាន មន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរីកំពុងកាប់រុករានទន្ទ្រានយកដីខាងលើរហូត ជាង១០០ហិកតា ។
លោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថាន ខេត្តមណ្ឌលគិរីបានឲ្យដឹងថា លោកនិង មន្ត្រីរបស់លោកបានចុះទៅទីនោះដើម្បី ពិនិត្យឲ្យបានជាក់លាក់ឈានទៅអនុវត្ត តាមនីតិវិធីបន្ត។
លោក យន់ សារ៉ោម ប្រធានមន្ទីរអភិ វឌ្ឍន៍ជនបទខេត្តដែលរងការចោទប្រកាន់ បានឲ្យដឹងថា ដីព្រៃដែលលោកកាប់នោះ ជាដីកម្មសិទ្ធិរបស់លោកដែលបានកាន់កាប់ ជាយូរឆ្នាំមកហើយ។ ប៉ុន្តែទោះបីយ៉ាងណា លោកថា លោកពុំទាន់មានបណ្ណសម្គាល់ សិទ្ធិនៅឡើយ ។ លោកបញ្ជាក់ថា លោក បានទិញដីនេះពីមេភូមិស្រែអ៊ី ៕ ហេង នរិន្ទ្រ