តាមរបាយការណ៍របស់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិ មនុស្សដែលទើបចេញផ្សាយនៅឆ្នាំ ២០១៧ ថា ករណីរំលោភ ធ្វើឃាតកុមារ ចាប់ជំរិត ជាដើម គឺជាឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្ស ជាតិ។
អំពើហិង្សាទាំងនោះបានធ្វើឲ្យពលរដ្ឋប្រមាណ ៦៦.០០០នាក់ បានរត់គេចទៅប្រទេសបង់ក្លាដែសជិតខាងបន្ថែមពីលើ ជនជាតិរ៉ូហ៊ីងយ៉ាជាង២២.០០០នាក់ ដែលបានភៀសខ្លួនពីប្រទេសមីយ៉ាន់ម៉ាដើម្បីគេចពីការធ្វើទុក្ខបុកម្នេញពីសំណាក់ទាហាន។ អង្គការសហប្រជាជាតិបាន ប្រមូលភស្តុតាង និងសក្ខីកម្មរបស់ជនជាតិរ៉ូហ៊ីងយ៉ានៅប្រទេសបង់ក្លាដែសជា លក្ខណៈបុគ្គលបានជាង២០០នាក់ គិត ចាប់តាំងពីខែតុលា ឆ្នាំ២០១៦មក។ នេះបើតាមបេសកជនពិសេសនៃឧត្តមស្នងការអង្គការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ លោកស្រី Linnea Arvidsson ដែលប្រចាំ នៅប្រទេសមីយ៉ាន់ម៉ាបានបង្ហើបឲ្យដឹង។
សម្រាប់អង្គការសហប្រជាជាតិយុទ្ធនាការរបស់យោធាមីយ៉ាន់ម៉ាប្រឆាំងនឹង សហគមន៍ជនជាតិភាគតិចរ៉ូហ៊ីងយ៉ាកាន់សាសនាអ៊ិស្លាមកាលពីខែតុលាកន្លងទៅនៅតំបន់ព្រំដែនខាងជើងប្រទេសទំនងជាបានធ្វើឲ្យមានមនុស្សស្លាប់អស់ជាច្រើន រយនាក់ក្នុងរយៈពេលតែប្រមាណ៤ខែ ប៉ុណ្ណោះ។ ឧត្តមស្នងការការពារសិទ្ធិ មនុស្សរបស់អង្គការសហប្រជាជាតិបាន អំពាវនាវឱ្យអាជ្ញាធរបញ្ឈប់ជាបន្ទាន់នូវ នយោបាយសាបព្រោះអំពើឃោរឃៅនេះ៕ ម៉ែវ សាធី