ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីលីកាដូនិងសកម្មជនដីធ្លី ចូលបំភ្លឺ ករណីប្រើអំពើហិង្សាលើសន្តិសុខសាលាខណ្ឌដូនពេញ

ចែករំលែក៖

ភ្នំពេញ៖លោក អំ សំអាត ជាប្រធានផ្នែកស៊ើបអង្កេតនៃសមាគមការពារសិទ្ធិមនុស្សលីកាដូ និង លោក ចាន់ ពុទ្ធិសក្តិ ជាសកម្មជនដីធ្លីសហគមន៍បឹងកក់ នៅរសៀលថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧ បានចូលខ្លួនមកកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរករណីប្រើអំពើហិង្សាលើសន្តិសុខសាលាខណ្ឌដូនពេញចំនួនពីរនាក់ ។

លោក ងិន ពេជ ជាព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានកោះហៅអ្នកទាំងពីរក្នុងនាមជាជនសង្ស័យ ដែលប្រព្រឹត្តបទល្មើសកាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចកែងផ្លូវ១៧៨និងផ្លូវ១៩ ភូមិទី៩ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។

ស្របពេលនៃការសាកសួរនេះ សកម្មជនដីធ្លីសហគមន៍បឹងកក់ជិត១០០នាក់បានប្រមូលផ្ដុំមុខសាលាដំបូងរាជធានីភ្នំពេញ ដើម្បីស្នើតុលាការរកយុត្តិធម៌ជូនមន្ត្រីលីកាដូនិងសកម្មជនដីធ្លីសហគមន៍បឹងកក់ ៕ ចេស្តា

Neat Neat1 Neat3 Neat2


ចែករំលែក៖