ភ្នំពេញ៖ មុខសញ្ញជនប្រើប្រាស់គ្រឿងញៀនចំនួន៣នាក់ ត្រូវបានកម្លាំងនគរបាលអន្តរាគមន៍ខណ្ឌ សហការជាមួយនគរបាលប៉ុស្ដិ៍ចោមចៅចាប់ ខ្លួនបាន ក្នុងពេលដែលជនទាំងនោះ កំពុងសម្ងំសេពគ្រឿងញៀនជុំគ្នា នៅក្នុងផ្ទះល្វេងដែលសាងសង់ទុកចោលក្នុងដីឡូត៍មួយកន្លែង ដកហូតបាន ដំបងដែកបំពង់ទីបចំនួន៣ដើម ដាវ១ដើម កាំបិត១ ព្រមទាំងឧបករណ៍សម្រាប់ប្រើប្រាស់ គ្រឿងញៀនមួយចំនួនទៀតផងដែរ។
ប្រតិបត្តិការបង្ក្រាបខាងលើនោះ បានធ្វើឡើងកាលពីវេលាម៉ោង១១និង៣០នាទី ថ្ងៃត្រង់ ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចដីឡូមួយកន្លែង ក្នុងផ្ទះល្វេងសាងសង់ទុកចោល ដែលមានទីតាំងស្ថិតនៅខាងក្រោយផ្សារកាណាស៊ីធី ក្នុងភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ យុវជនទាំង៣នាក់ ដែលត្រូវចាប់ខ្លួននោះ ១,ឈ្មោះ កែវ ឡាយ អាយុ១៩ឆ្នាំ ទី២,ឈ្មោះអឿន វ៉ាន់ដារា អាយុ២៤ឆ្នាំ មានស្រុកកំណើតនៅខេត្តពោធិ៍សាត់ ទី៣,ឈ្មោះឈាន វាសនា អាយុ១៨ឆ្នាំ អ្នកទាំងបីនាក់នោះមានមុខរបរមិនពិតប្រាកដ ស្នាក់នៅកន្លែងកើតហេតុខាងលើ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលចាប់ខ្លួនកម្លាំងនគរបាលខាងលើ បានស្រាវជ្រាវ ហើយបានទទួលព័ត៌មាន ពីប្រជាពលរដ្ឋនៅក្នងមូលដ្ឋាន ថាបានឃើញជនសង្ស័យទាំងបីនាក់នោះ កំពុងសម្ងំសេពគ្រឿងញៀននៅក្នុងផ្ទះល្វេងខាងលើ។ ភ្លាមៗនោះកម្លាំងក៏បាន ចុះទៅធ្វើការចាប់ខ្លួនបាន ទាំងសម្បុកតែម្ដង បន្ទាប់មកជនទាំងនោះរួមទាំងវត្ថុតាង ត្រូវបាននាំទៅកាន់ប៉ុស្ដិ៍ចោមចៅ ដើម្បីសួរនាំ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងចាត់ការតាមច្បាប់ ៕ សុខាសែនជ័យ