ខេត្តស្វាយរៀង៖ ក្រុមជិះកងរៃអង្គសថវិកា ជូនមន្ទីរពេទ្យគុន្ធបុប្ផា មានសហការពីសមាជិក សមាជិកាសហពភាពសហពន័្ធយុវជនកម្ពុជាខេត្តស្វាយរៀង ក្នុងសកម្មភាពមនុស្សធម៌លេីទឹកដីខេត្តស្វាយរៀងពីថ្ងៃទី៨-៩ ខែកុម្ភៈ ឆ្នាំ២០១៧ ប្រមូលថវិកា បានសរុបចំនួន២៤៥៥០ ដុល្លារអារិក។
នារសៀលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៧ លោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាល ខេត្តស្វាយរៀង និងលោក លោកស្រីអភិបាលរងខេត្ត ថ្នាក់ដឹកនាំស្ថាប័ននានាជុំវិញខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទបានទទួលក្រុមជិះកង់រៃអង្គាសថវិកាជូនមន្ទីេពេទ្យគន្ធបុប្ផា និងចូលរួមបរិច្ចាឋគថវិកាដល់ក្រុមការងារខាងលេីផងដែរ ។
ក្នុងឱកាសនោះ រដ្ឋបាលខេត្តបានឧបត្ថម្ភថវិកាចំនួន១០.០០០០០០រៀល រួមថ្នាក់ដឹកនាំស្ថាប័ននានា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ បានឧបត្ថម្ភថវិកាគ្រប់គ្នា។
យុវជនហ៊ុល វិសាល តំណាងអង្គការសប្បុរសកម្ពុជកុលបុត្របានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោក អភិបាលខេត្ត និងអភិបាលរងខេត្តរួមទាំងមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ ពិសេសប្រជាពលរដ្ឋខេត្តស្វាយរៀងដែលបានបរិច្ចាគថវិកាយ៉ាងច្រេីន សន្ធឹកសន្ធាប់ចូលរួមមនុស្សធម៌មិនអាចកាត់ថ្លៃបាន ជាមួយយេីងខ្ញុំដែល ជាអ្នកជិះកង់ស្វែងរកថវិកាជួយដល់មន្ទីរពេទ្យគុន្ធបុប្ផា។
ប្អូន ហ៊ុល វិសាល បានឱយដឹងថា ក្រុមជិះកង់មកដល់ទឹកខេត្តស្វាយរៀងនៅវេលាម៉ោង១០.០០នាទីព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៧ ហើយនារសៀលថ្ងៃដដែល នឹងជិះកង់ស្វែងរកថវិកាពីសប្បុរសជនក្នុងក្រុងស្វាយរៀង លុះព្រឹកឡេីងថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៧ នឹងធ្វេីដំណេីរទៅក្រុង បាវិតពេញមួយថ្ងៃតែម្ដង។
លុះដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧ ក្រុមការងារនិងវិលទៅខេត្តកណ្ដាលវិញ៕ យឹម សុថាន