ព័ត៌មានទាន់ហេតុការណ៍៖

យកម៉ូតូគេទៅបាត់ជិត១ឆ្នាំត្រឡប់មកវិញ ម្ចាស់គេឃើញចាប់ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ចោមចៅ

ចែករំលែក៖

ភ្នំពេញ៖ បុរសវ័យចំណាស់ម្នាក់បានប្រើល្បិចយកម៉ូតូជនរងគ្រោះជិះទៅបាត់ជិត១ឆ្នាំ ស្រាប់តែមានគេស្គាល់ប្រទះឃើញជននោះ ក៏ប្រាប់ទៅម្ចាស់ម៉ូតូរួចចាប់ព្រួតវាយម្នាកមួយដៃមួយជើងទ្រមខ្លួន រួចប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍ចោមចៅ។

ហេតុការនេះបានកើតឡើងកាលពីវេលាម៉ោង៨និង៤០នាទីព្រឹក ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតក្នុងភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះទៀប ធឹម អាយុ២៨ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅភូមិកើតហេតុខាងលើ មានស្រុកកំណើតនៅភូមិកណ្តាល ឃុំឈើតុម ស្រុកត្រគរ ខេត្តពោធិ៍សាត់។

រីឯជនសង្ស័យមានឈ្មោះ ឡុង គឹម អាយុ៤៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិកើតហេតុខាងលើ និងមានស្រុកកំណើតនៅភូមិត្រពាំងឫស្សី សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ។

ចំណែកម៉ូតូដែលបាត់ទៅម៉ាកឌ្រីមសង់ សេ១២៥ ស៊េរី២០១៣ មិនចាំស្លាកលេខ ។

ប្រភពព័ត៌មានពីជនរងគ្រោះបានឱ្យដឹងថា កាលពីជិត១ឆ្នាំ មុនជនសង្ស័យបានឱ្យរូបគាត់ឌុបពីភូមិព្រៃព្រីង សង្កាត់ចោមចៅ ទៅស្រុកកៀនស្វាយ ខេត្តកណ្តាល លុះទៅដល់ជនសង្ស័យបានប្រើល្បិចយកម៉ូតូខ្លួនទៅបាត់រហូតមកដល់ម៉ោងកើតហេតុ ត្រូវបានអ្នករត់ម៉ូតូឌុបដូចគ្នា ប្រទះឃើញជនសង្ស័យខាងលើ ហើយក៏បានចាប់វាយមួយដៃមួយជើង រួចចាប់ប្រគល់ឱ្យសមត្ថកិច្ចប៉ុចោមចៅ ហើយសមត្ថកិច្ចប៉ុស្តិ៍ចោមចៅ ក៏ប្រគល់បន្តទៅឱ្យសមត្ថកិច្ចនៅខាងស្រុកកៀនស្វាយចាត់ការបន្ត ៕ សុខាសែនជ័យ

image1 image2


ចែករំលែក៖