ព័ត៌មានទាន់ហេតុការណ៍៖

ចាក់២ដែកឆាបរងរបួសធ្ងន់ ព្រោះខឹងជំពាក់លុយ៥ពាន់រៀលមិនសង

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ ត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ខណៈផឹកស៊ីជាមួយបុរសម្នាក់ជាម្ចាស់បំណុល ពេលស្រវឹង ក៏និយាយរឿងជំពាក់លុយ៥ពាន់មិនសងនិងឌឺដងដាក់គ្នាទើបភាគីម្ខាងយកដែកឆាបចាក់២ដែកឆាបបង្កអោយមានការភ្ញាក់ផ្អើល កាលវេលាម៉ោង១០និង២០យប់ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះឈ្មោះ ព្រឹម វាសនា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅភូមិកើតហេតុខាងលើ។ ជនបង្ក ឈ្មោះ វារះ ជន អាយុអាយុ១៦ឆ្នាំមុខរបរនៅផ្ទះ រស់នៅភូមិស្រុកជាមួយគ្នា ។

តាមសំដីជនរងគ្រោះបាននិយាយថា មុនពេលកើតហេតុ ជនរងគ្រោះបានជំពាក់លុយជនបង្កចំនួន៥ពាន់រៀល ដោយយកទៅទិញបារីជក់ ប្រមាណមួយអាទិត្យមុន បន្ទាប់មកនៅពេលកើតហេតុ ជនរងគ្រោះបានផឹកស៊ីជាមួយមិត្តភក្តិរបស់ខ្លួនពីរបីនាក់ តែផឹកផ្សេងគ្នា ស្រាប់តែជនបង្កបានជួបជាមួយនឹងជនរងគ្រោះ ហើយជនរងគ្រោះបាននិយាយថា ខ្លួនបានឈប់ធ្វើការនៅការដ្ឋានហ្នឹងហើយ ចាំអញសងអោយ៣ម៉ឺនរៀលថ្លៃជំពាក់៥ពាន់រៀលថ្ងៃមុន ដោយភាគីបង្កបាននិយាយថា មិនបាច់ឡូយទេ អោយអញ តែ៥ពាន់រៀលដែលលុយជំពាក់បានហើយ ។

ប្រភពបានបន្តទៀតថា ពេលភ្លាមៗនោះ ភាគីទាំង២បានឈ្លោះប្រកែកគ្នា មួយប្រ៉ាវរួចជនបង្កជនបង្កបានដើរទៅផ្ទះរបស់ខ្លួនបាត់។

លុះក្រោយមកទៀត ដោយជនរងគ្រោះទៅមុខផ្ទះជនបង្ក ហើយជនបង្កទារលុយម្តងទៀត ទើបជនរងគ្រោះឆ្លើយថា អញ មិនទាន់អោយទេ ចាំស្អែក ភ្លាមនោះ ជនបង្កបានយកដែកឆាបចេញពីខ្លួនមកចាក់ទៅលើជនរងគ្រោះ២ដែកឆាប់ហើយជនរងគ្រោះមិនបានតដៃឡើយ។

ក្រោយពេលកើតហេតុ ជនរងគ្រោះបានស្រែក បន្ទាប់មកបានផ្អើលដល់ប្រជាពលរដ្ឋនៅកន្លែងកើតហេតុ ហើយចាប់ជនបង្កវាយមួយដៃមួយជើងទ្រមខ្លួន រួចអោយសមត្ថកិច្ចយកមកប៉ុសិ៍្តដើម្បីសួរនាំ។បច្ចបន្បជនរងគ្រោះត្រូវបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ៕ សុខាសែនជ័យ

image1 image2


ចែករំលែក៖