ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងស្រីសិស្សសាលាជិះម៉ូតូបុកបង្កាន់ដៃស្ពានថ្មស្លាប់ម្នាក់ រងរបួសម្នាក់

ចែករំលែក៖

ខេត្តស្វាយរៀង ៖ ក្មេងស្រីសិស្សសាលាម្នាក់បានស្លាប់ភ្លាមៗ រីឯម្នាក់ទៀតរងរបួស ខណៈដែលបើកបរម៉ូតូក្នុងល្បឿនលឿនមិនប្រយត្ន័ ក៏រេចង្កូតទៅបុកបង្កាន់ដៃស្ពានថ្មពេញទំហឹង កាលពីវេលាម៉ោង ៤និង៤០នាទីរសៀល ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧ ត្រង់ចំណុចភូមិព្រៃព្រែក ឃុំម្រាម ស្រុករមាសហែក ខេត្តស្វាយរៀង ។

យោងតាមនគរបាលស្រុករមាសហែកបានអោយដឹងថា ក្មេងស្រីដែលស្លាប់ ឈ្មោះ សឹម រចនា អាយុ១៦ឆ្នាំ ជាសិស្ស រស់នៅភូមិមុខដា ឃុំមុខដា ស្រុករមាសហែក ខេត្តស្វាយរៀង ជាអ្នកបើកបរម៉ូតូម៉ាកហុងដា C125 ស៊េរីឆ្នាំ២០១១ ពណ៌ខ្មៅ ពាក់ស្លាក លេខភ្នំពេញ 1X4411 និងអ្នករួមដំណើរម្នាក់ឈ្មោះសិន សាម៉ុន អាយុ១៦ឆ្នាំ ជាសិស្ស មានទីលំនៅភូមិ ឃុំជាមួយគ្នា។

តាមអ្នកភូមិបានអោយដឹងថា មុនកើតហេតុមានក្មេងស្រីសិស្សសាលា២នាក់ បានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាសេ ១២៥ ដោយធ្វើដំណើរពីទិសខាងលិច ទៅកើតក្នុងល្បឿនលឿន ដោយពុំពាក់មួកសុវត្ថិភាព លុះមកដល់ចំណុចស្ពានថ្ម ក៏រេចង្កូតទៅបុកយ៉ាងពេញទំហឹង លាន់សូរដូចរន្ទះបណ្ដាលអោយក្មេងស្រីជាអ្នកបើកបរស្លាប់ភ្លាមៗ រីឯអ្នករួមដំណើររងរបួសត្រូវដឹកមកកាន់មន្ទីរពេទ្យបង្អែកស្រុករមាសហែក ។

សមត្ថកិច្ចនគរបាលបញ្ជាក់ថា មូលហេតុដោយសារតែអ្នកបើកបរខ្វះការប្រុងប្រយ័ត្ន ប្រើប្រាស់ល្បឿនលឿន បុកបង្កាន់ដៃស្ពាន ទើបបណ្តាលអោយគ្រោះថ្នាក់បែបនេះ។ ។ បច្ចុប្បន្នសាកសពត្រូវបានសមត្ថកិច្ចនគរបាលប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕ យឹម សុថាន

ae (2) ae ae (1)


ចែករំលែក៖