ព័ត៌មានទាន់ហេតុការណ៍៖

ចាប់មុខសញ្ញាជួញដូរគ្រឿងញៀនឆ្លងខេត្តបានម្នាក់នៅស្រុកអង្គស្នួល

ចែករំលែក៖

ខេត្តកណ្តាលៈ មុខសញ្ញាជួញដូរគ្រឿងញៀនឆ្លងខេត្តម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកអង្គស្នួលបង្រ្កាបចាប់ខ្លួន កាលពីវេលាម៉ោង១៦ និង៤០នាទី ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវជាតិលេខ៤១ ស្ថិតក្នុងភូមិពន្លឺ ឃុំលំហាច ស្រុកអង្គស្នួល ។

ក្នុងប្រតិបត្តិការបង្រ្កាបចាប់ខ្លួនមុខសញ្ញាខាងលើនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកកចំនួន០២កញ្ចប់តូច-ធំ ,ទូរស័ព្ទដៃ០១គ្រឿង និងឧបករណ៍សម្រាប់សេពគ្រឿងញៀនមួយចំនួនទៀត ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។

មន្ត្រីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនល្មើសដែលចាប់ខ្លួននោះឈ្មោះ ឡុង ភក្រ្តា ហៅប៊ី ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិព្នៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

ប្រភពដដែលបានបន្តថា ជនល្មើសរូបនេះជាមុខសញ្ញាជួញដូរគ្រឿងញៀនដ៏សកម្មនៅលំនៅភូមិព្នៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

ជនល្មើសរូបនេះ តែងតែចូលមកធ្វើសកម្មភាពនៅក្នុងភូមិសាស្ត្រឃុំលំហាច ដោយសារក្តាប់បានច្បាស់លាស់ ទើបសមត្ថកិច្ចនគរបាលឈានដល់ការបង្រ្កាបចាប់ខ្លួនរួមជាមួយវត្ថុតាងជាក់ស្តែង ដើម្បីចាត់ការតាមច្បាប់ ៕ស្អាងជ័យ

ae (1) ae (2)


ចែករំលែក៖