ព័ត៌មានទាន់ហេតុការណ៍៖

ទិវាវប្បធម៌ជាតិ ៣ មីនា លើកទី១៩ ឆ្នាំ២០១៧ នឹងស្ថិតក្រោមប្រធានបទ យុវជនដើម្បីវប្បធម៌

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រកាសអំពីគម្រោងរៀបចំព្រឹត្តិការណ៍ទិវាវប្បធម៌ជាតិ ៣ មីនា លើកទី១៩ ឆ្នាំ២០១៧ និងស្ថិតក្រោមប្រធានបទយុវជនដើម្បីវប្បធម៌ ។ ការប្រកាសនេះ ត្រូវបានធ្វើឡើងដោយមន្ត្រីក្រសួងកាលពីព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧។

លោកសំរាំង កំសាន្ត រដ្ឋលេខាធិការក្រសួងវប្បធម៌ បានលើកឡើងថា ក្រសួងបានសម្រេចរៀបចំព្រឹត្តិការណ៍វប្បធម៌សំខាន់ៗ មានការបើកមហោស្រព យុវជនឆ្នាំទី៣ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» ការប្រកួតប្រជែងគំនូរផ្សាយក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌» ចំពោះប្រធានបទទី៣ គឺ «ការប្រកួតប្រជែងវីដេអូអប់រំ ក្រោមប្រធានបទ យុវជនដើម្បវប្បធម៌សង្គម» ។

លោករដ្ឋលេខាធិការបានបង្ហាញទិន្នន័យការងារកម្មវិធីបន្តថាកម្មវិធីនេះយើងមានអនុក្រិតចេញតាំងពីឆ្នាំ២០០៦រហូតមកទល់ពេលនេះ១៩លើកមកហើយដោយទិវាវប្បធម៌ជាតិនីមួយៗសុទ្ឋតែមានប្រធានបទដោយឡែកៗពីគ្នា។នៅឆ្នាំនេះដើម្បីអបអរសាទរទិវាវប្បធម៌ជាតិ៣មីនាក្រសួងយើងខ្ញុំបានសហការជាមួយក្រសួងអប់រំបានរៀបចំមហោស្រពយុវជនឆ្នាំទី៣ដែលនឹងប្រព្រឹត្តទៅដែលចាប់ផ្តើមនៅថ្ងៃទី១៦កុម្ភៈឆ្នាំ២០១៧រហូតដល់ថ្ងៃទី២៨កុម្ភៈឆ្នាំ២០១៧។

លោកបន្តថា ការចូលរួមមានក្រុមយុវជនសម្តែងចំនួន៣៦ក្រុម ដែលក្នុងនោះមានក្រុមសិល្បៈសិស្សានុសិស្សថ្នាក់មធ្យមគ្រប់រាជធានីខេត្តក្រុង២៥ក្រុម និងយុវនិស្សិតថ្នាក់ឧត្តមនៅរាជធានីភ្នំពេញនេះ មានចំនួន១១ក្រុម សរុបក្រុមយុវសិស្ស និងនិសិត្សចូលរួមមានចំនួន៣៦ក្រុមគិតជាសិល្បករមានចំនួន៩០០នាក់ ។ គោលបំណងនៃការបើកមហោស្រពនេះ គឺចូលរួមបអរសាទរទិវាវប្បធម៌ជាតិ ៣ មីនា ដែលមានជារៀងរាល់ឆ្នាំ និងមានគោលបំណងសំខាន់៤ៈ

ទី១ ដើម្បីគោរពតាមមតិណែនាំដ៍ខ្ពង់ខ្ពស់របស់សម្តេចតេជោហ៊ុនសែន ។

ទី២ ចង់បន្តឲ្យសិស្សនិស្សិត ទាំងអស់កាន់តែមានការយល់ដឹងពីវប្បធម៌ជាតិយើង ដើម្បីបណ្តុះសេចក្តីស្រឡាញ់ការចូលរួមថែរក្សាវប្បធម៌ឲ្យរីកចម្រើន។

ចំនុចទី៣ ចង់បញ្ជៀបចំណេះដឹងផ្នែកសិល្បៈវប្បធម៌ ដើម្បីឲ្យកូនខ្មែរស្គាល់ពីអត្តសញ្ញាណជាតិខ្លួន សំដៅកាន់បន្ថយឥទ្ឋពលវប្បធម៌មិនល្អមកពីពីខាងក្រៅ។

ទី ៤ ដើម្បីអបអរសាទរទិវាវប្បធម៌ ៣ មីនា ហើយប្រែក្លាយទីវាវប្បធម៌នេះ ទៅជាយុទ្ធនាការថ្នាក់ជាតិ ដល់យុវជនជួយលើកស្ទួយបន្តទៀត ។

ប្រធានបទសម្រាប់ការសម្តែងរបស់យុវជនគឺប្រធានបទ «ឈុតល្ខោនអប់រំ» ដើម្បីឲ្យមានការរីកចម្រើនផ្នែកឈុតល្ខោនជាច្រើន ក្រោមខ្លឹមសារមួយចំនួន ដែលយើងបានដាក់ឲ្យយុវជនសម្តែងទី១ គឺ «យុវជនដើម្បីអភិរក្សនិងអភិវឌ្ឍវប្បធម៌ជាតិ» ទី២ «យុវជនដើម្បីសីលធម៌សង្គម និងគុណធម៌ជាតិ» ទី៣ «យុវជនដើម្បីសុវត្ថិភាពសង្គមនិងសន្តិភាពនិងការអភិវឌ្ឍន៍»។

ចំពោះការចាត់ថ្នាក់ និងការជូនរង្វាន់ជ័យលាភី ក្រុមសិល្បៈថ្នាក់មធ្យមទាំង២៥ ក្រុមចាត់ថ្នាក់១ ក្រុមខាងថ្នាក់ឧត្តមចាត់ថ្នាក់១ក្រុម ក្នុងនោះមានលេខ១ ដល់លេខ៣ ផ្នែកសិល្បៈថ្នាក់ធម្យម និងចំណាត់ថ្នាក់សិស្សថ្នាក់ឧត្តមមានលេខ១ ដល់លេខ៣ដោយទទួលបានពានរង្វាន់បណ្ណសរសើរ និងទឹកប្រាក់មួយចំនួនផង ហើយអ្នកមិនបានជាប់លេខទទួលបានបណ្ណសរសើរ និងថិវកាមួយចំនួន ។

ពានរង្វាន់ជ័យលាភីនេះ នឹងត្រូវប្រគល់ជូនផ្ទាល់ដោយសម្តេចនាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី៣ មីនា ឆ្នាំ២០១៧ នាសាលសន្និសីទចតុម្មុខ។ ចំពោះជ័យលាភីត្រូវសម្តែងជាកិត្តិយសជូនសម្តេចនាយករដ្ឋមន្ត្រីទស្សនាដើម្បីអបអរសាទរទិវាវប្បធម៌ជាតិ ៣ មីនា ខាងមុខផងដែរ ៕ វឌ្ឍនា

ae (1) ae (2) ae (3) ae (4) ae (5)


ចែករំលែក៖