ព័ត៌មានទាន់ហេតុការណ៍៖

នារីម្នាក់ជិះម៉ូតូក្រោយគេតោងមិនជាប់ ធ្លាក់ទៅលើថ្នល់ត្រូវរថយន្តកិនធ្លាយខួរស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ភ្នំពេញ៖ នារីម្នាក់បានស្លាប់យ៉ាងអាណោចអាធ័ម ខណៈជិះម៉ូតូពីក្រោយគេហើយបានធ្លាក់ទៅនឹងថ្នល់ គាប់ជួនមានរថយន្តមកពីក្រោយ ចាប់ហ្វ្រាំងមិនជាប់ កិនកាលពីលើតែម្តងពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅចំណុចមុខគ្រិះស្ថានមីក្រូហរិញ្ញវត្ថុប្រាសាក់ តាមបណ្តោយផ្លូវជាតិលេខ៤ ភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ក្រោយមក អ្នកឌុបនារីរងគ្រោះបន្តដំណើរគេចខ្លួនបាត់ រួមទាំងរថយន្តផងដែរ ។

តាមប្រព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញនារីរងគ្រោះ ជិះម៉ូតូមួយគ្រឿងមិនស្គាល់ម៉ាក មានគ្នា៣នាក់ ចំណែកនារីរងគ្រោះជិះខាងក្រោយគេ តាមបណ្តោយផ្លូវជាតិ៤ ទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន ស្របគ្នាជាមួយរថយន្តសាំយ៉ុងមួយគ្រឿង ពណ៌សមិនចាំស្លាកលេខ បើកលឿនស្របគ្នាជាមួយម៉ូតូនារីរងគ្រោះ ខណៈមកដល់ចំណុចកើតហេតុ នារីរងគ្រោះបានធ្លាក់ពីលើកែបម៉ូតូ ក៏ត្រូវរថយន្ត សាំយ៉ុងនោះកិនចំក្បាលធ្លាយខួរស្លាប់យ៉ាងអាណោចអាធ័ម ហើយម៉ូតូដែលឌុបនារីរងគ្រោះបានបក ក្រោយមកមើលនារីរងគ្រោះមួយភ្លាតដែរ តែជិះចេញទៅបាត់ ជាមួយរថយន្តសាំយ៉ុង។

ក្រោយកើតហេតុ រថយន្តបានបើកទៅផុតបាត់ពីកន្លែងកើតហេតុ ក្រោយមក ទើបសមត្ថកិច្ចមូលដ្ឋានចុះទៅកន្លែងកើតហេតុ និងពិនិត្យជុំវិញកន្លែងកើតហេតុ ទើបទាក់ទងទៅជំនាញចរាចរណ៍ខណ្ឌ តែដោយមិនមានអត្តសញ្ញាណប័ណ្ណនៅជាប់នឹងខ្លួន មិនដឹងទាក់ទៅបងប្អូនតាមវិធីណា ហើយគ្មានសាច់ញាតិណាមកទទួល បានរៀបចំដឹកសពទៅរក្សាទុកនៅវត្តតាំងក្រសាងខាងត្បូងដើម្បីរង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕ សុខាសែនជ័យ

image1 image2


ចែករំលែក៖