ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលប៉ុស្តិ៍រដ្ឋបាលឃាត់ខ្លួនស្រ្តីម្នាក់ រក្សាទុកសារធាតុញៀន៩កូនកញ្ចប់

ចែករំលែក៖

ភ្នំពេញ:នៅថ្ងៃទី១៥ ខែកុម្ហៈ ឆ្នាំ២០១៧ ម៉ោង២និង៣០នាទី កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារដើមថ្កូវ បានឃាត់ខ្លួនស្រ្តីម្នាក់ រក្សាទុកសារធាតុញៀន៩កូនកញ្ចប់ នៅចំណុចផ្ទះជួល គ្មានលេខ ច្រកចូលក្រោយក្រុមហ៊ុនឃ្យូប៊ី (០១៣ ) ផ្លូវព្រះមុនីវង្ស ក្រុមទី ៣២ ភូមិ ៥ សង្កាត់ ផ្សារដើមថ្កូវខណ្ឌ ចំការមន រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ ចិន ករុណ ភេទ ស្រី អាយុ ២៧ ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលគ្មានលេខ ច្រកចូលក្រោយក្រុមហ៊ុនឃ្យូប៊ី (០១៣ ) ផ្លូវព្រះមុនីវង្ស ក្រុមទី ៣២ ភូមិ ៥ សង្កាត់ ផ្សារដើមថ្កូវខណ្ឌ ចំការមន រាជធានីភ្នំពេញ ។

ក្រោយកើតហេតុ ជនសង្ស័យរួមនិងវត្ថុតាងត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ផ្សារដើមថ្កូវ កម្លាំងសមត្ថកិច្ច បាននាំខ្លួនទៅ អធិការដ្នាននគរបាលខណ្ឌចំការមនដើម្បីចាក់ការតាមច្បាប់ ៕ ស រស្មី

image1


ចែករំលែក៖