ព័ត៌មានទាន់ហេតុការណ៍៖

សាកសព ជនអនាថាមិនស្គាល់អត្តសញ្ញាណមា្នក់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញដេកស្លាប់ក្បែរគំនរសំរាម

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ប្រជាពលរដ្ឋ បានប្រទះឃើញសាកសពជនអនាថា ដែលដេកស្លាប់ក្បែរគំនរសំរាមនៅទីតាំងចំណតរថយន្តទល់មុខផ្សារលើក្នុងក្រុម៨ ភូមិ២ សង្កាត់ ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ ។

ជារៀងរាល់ថ្ងៃ ជនអនាថារូបនេះ តែងតែដើរសុំទានតាមភោជនីយដ្ឋាន និងនៅក្នុងផ្សារលើ ក្រុងព្រះសីហនុ លុះដល់ពេលយប់ ក៏ត្រឡប់មកដេកក្រោមដើមឈើ ក្បែរគំនរសំរាមខាងលើនេះតែម្នាក់ឯង ។

ប្រភពខាងលើបានបន្តទៀតថា ស្រាប់តែនៅព្រឹកថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០១៧ ខណៈដែលរថយន្តទេសចរណ៍ចូលមកចតក្មុងចំណត ក៏មានការភ្ញាក់ផ្អើលឡើង ដោយឃើញជនរងគ្រោះដេកស្លាប់នៅក្បែរគំនរសំរាមគួរឲ្យអាណោចអាធ័ម ក៏រាយការណ៍ទៅសមត្ថកិច្ច នគរបាល និងអាជ្ញាធរដែនដីដើម្បីត្រួតពិនិត្យលើសាកសពខាងលើ។

លោកវរសេនីយ៍ទោ សារ៉ាត់-វិជ្ជា ប្រធានការិយាល័យបច្ចេកទេសកោសល្យវិច្ច័យ នៃស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុដែលចុះត្រួតពិនិត្យសាកសពជនអនាថាខាងលើ បានអះអាងថា ជនរងគ្រោះស្លាប់ដោយសារខ្យល់គរ ។ បន្ទាប់ពីសមត្ថកិច្ចពិនិត្យរួចសាកសពត្រូវបាន លោកគឹម-សៀចៅសង្កាត់លេខ២ ក្រុង-ខេត្តព្រះសីហនុរៀបចំចាត់ចែងយកទៅបូជា ៕ ឆ្លាមសមុទ្រ

dav

dav

dav

dav

dav

dav

dav

dav

dav

dav


ចែករំលែក៖