ព័ត៌មានទាន់ហេតុការណ៍៖

បុរសជនជាតិថៃម្នាក់ដេកស្លាប់នៅក្នុងបន្ទប់ជួលភូមិក្បាលស្ពាន១

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ បុរសជនជាតិថៃម្នាក់ បានដេកស្លាប់នៅក្នុងបន្ទប់ជួលលេខ២០៤ នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោងជាង២រសៀល ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ ។

សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះឈ្មោះ ស៊ុថាំ ណាក់ផាក់ចន ភេទប្រុស អាយុ50ឆ្នាំ មកពីខេត្តឧដនថានី ប្រទេសថៃ ស្នាក់នៅលេងល្បែងតាមកាស៊ីណូនៅក្រុងប៉ោយប៉ែត ។ ជនរងគ្រោះបានដេកស្លាប់ដោយដោះអាវ ស្លៀកខោជើងខ្លីក្នុងបន្ទប់ជួល។

តាមបុរសជនជាតិថៃដូចគ្នាឈ្មោះ សន អាក់នុចន អាយុ59ឆ្នាំ ដែលជាអ្នកជួលបន្ទប់ស្នាក់នៅកន្លែងកើតហេតុប្រាប់ថា នៅម៉ោងជាង1រសៀលថ្ងៃដដែល ជនរងគ្រោះដេកញាក់ៗ ហើយពេលឃើញបែបហ្នឹង គាត់ក៏ចុះទៅរកពេទ្យឈ្នួល លុះត្រឡប់មកវិញ ស្រាប់តែជនរងគ្រោះស្លាប់បាត់ទៅហើយ។

នៅកន្លែងកើតហេតុ សមត្ថកិច្ចជំនាញពាក់ព័ន្ធបាននិងកំពុងត្រួតពិនិត្យ និងធ្វើកោសល្យវិច័យលើរាងកាយសព ។ លទ្ធផលយ៉ាងណានោះ គឺមិនទាន់ដឹងទេ ៕ វណ្ណា

IMG-20170215-WA0136 IMG-20170215-WA0135

 


ចែករំលែក៖