ព័ត៌មានទាន់ហេតុការណ៍៖

ម៉ាឡេស៊ីឃុំខ្លួនស្ត្រីទី២ សង្ស័យធ្វើឃាតលោកគីម ជុងណាម

ចែករំលែក៖

ទីភ្នាក់ងារព័ត៌មាន Bernama បានដកស្រង់ប្រសាសន៍របស់ស្នងការនគរបាលជាតិម៉ាឡេស៊ីផ្សព្វផ្សាយកាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ថា ប៉ូលិសបានចាប់ឃុំខ្លួនស្ត្រីទី២ សង្ស័យមានទំនាក់ទំនងជាមួយអំពើមនុស្សឃាតទៅលើលិក គីម ជុងណាម បងប្រុសឪពុកតែមួយ ម្តាយផ្សេងគ្នាមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុននោះហើយ ។

ស្នងការប៉ូលិស Khalid Abu Bakar បានប្រាប់ទីភ្នាក់ងារព័ត៌មាន Bernama ថា ការចេញប្រកាសផ្លូវការអំពីការចាប់ខ្លួននេះ នឹងចេញផ្សាយបន្តិចទៀតនេះ ។

ប៉ូលិសម៉ាឡេស៊ី កាលពីថ្ងៃពុធ បានចាប់ឃុំខ្លួនស្ត្រីម្នាក់ ដែលកាន់ឯកសារឆ្លងដែនវៀតណាម ឈ្មោះ Doan Thi Huong កើតនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ១៩៨៨ ក្នុងខេត្ត Nam Dinh ហើយប៉ូលិសបានប្រកាសថា បាននិងកំពុងតាមប្រមាញ់ជនសង្ស័យបរទេសពីរទៅបីនាក់បន្ថែមទៀត ពាក់ព័ន្ធការសម្លាប់មនុស្សខាងលើនេះ ៕

north-korean-assasins


ចែករំលែក៖