ព័ត៌មានទាន់ហេតុការណ៍៖

សង្ស័យមានជំងឺសរសៃប្រសាទបុរសម្នាក់យកសាំង១កានចាក់ស្រោចដុតសម្លាប់ខ្លួនឯង

ចែករំលែក៖

 
ខេត្តត្បូងឃ្មុំ៖ បុរសម្នាក់បានបាត់បង់ជីវិតយ៉ាងវេទនាបំផុត ដោយយកប្រេងសាំងចំនួន១កាន (៣០លីត្រ)ចាក់ស្រោចលើខ្លួន ហើយដុតបណ្តាលឲ្យឆេះរោលយ៉ាងសន្ធោសន្ធៅនៅក្នុងភ្នក់ភ្លើង ។

ហេតុការណ៍ភ្ញាក់ផ្អើលនេះ កើតឡើងកាលវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ នៅភូមិ៨៧ ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

លោកអធិការរងនគរបាលស្រុកត្បូងឃ្មុំ ឡុង សារិន បានប្រាប់ឲ្យដឹងថា មានប្រជាពលរដ្ឋឈ្មោះ ជួន ម៉ុន ភេទប្រុស អាយុ ៣៨ ឆ្នាំ ប្រពន្ធឈ្មោះ ផៃ គឹមស៊ា អាយុ ៣៨ ឆ្នាំ មានកូនចំនួន ៤ នាក់ (ប្រុស២នាក់) មុខរបរកម្មករចៀរជ័រ នៅភូមិកើតហេតុខាងលើ បានធ្វើអត្តឃាត ដុតសម្លាប់ខ្លួននឹងសាំង ១ កាន ចំណុះ៣០លីត្រ នៅក្នុងផ្ទះថ្ម (ផ្ទះតៀម) បណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ។

លោកអធិការរងបានបញ្ជាក់ឲ្យដឹងថា ករណីនេះ បើតាមការផ្តល់ព័ត៌មានពីក្រុមគ្រួសារ និងប្រជាពលរដ្ឋនៅជុំវិញកន្លែងកើតហេតុ អះអាងថា ជនរងគ្រោះមានជំងឺសរសៃប្រសាទ ធ្លាប់រត់ចូលរថយន្តសម្លាប់ខ្លួនម្តងហើយតែមិនសម្រេច ហើយមកដល់ពេលនេះបានសម្រេចដូចប្រាថ្នា។

លោកបន្តថា ក្រោយកើតហេតុ នគរបាលជំនាញត្រួតពិនិត្យសព្វគ្រប់ក៏ធ្វើកំណត់ហេតុរួចប្រគល់សពជូនទៅក្រុមគ្រួសាររងគ្រោះដើម្បីធ្វើបុណ្បតាមប្រពៃណី៕ វណ្ណះ

IMG_6989 IMG_6990 IMG_6991 IMG_6992


ចែករំលែក៖